VOV WorldVOV World
អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព
12/12/2015 08:44
(VOVworld)- អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព។ នេះ ជាប្រធានបទនៃវេទិកាអាជីវករវ័យក្មេងអាស៊ាន+៣ដែលបានប្រារព្វទៅនាព្រឹកថ្ងៃ
អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព
(VOVworld)- អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព។ នេះ ជាប្រធានបទនៃវេទិកាអាជីវករវ័យក្មេងអាស៊ាន+៣ដែលបានប្រារព្វទៅនាព្រឹកថ្ងៃ ទី១២ធ្នូ​នៅទីក្រុងហូជីមិញ។ អាជីវករវ័យក្មេងនិងមេដឹកនាំយុវជនចំនួន៦៥ មកពី ប្រទេសអាស៊ានទាំង១០និងប្រទេសជាដៃគូសន្ទនារបស់អាស៊ានគឺកូរ៉េខាងត្បូង ជប៉ុន និងចិនបានចូលរូមនៅវេទិកានេះ។ នេះជាសកម្មភាពកិច្ចការបរទេសដ៏ធំ មួយសម្រាប់យុវជនវៀតណាមដែលស្ថិតក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពឆ្ពោះ ទៅការបង្កើតសហគមន៍អាស៊ាននាចុងឆ្នាំ២០១៥នេះ។         នៅក្នុងវេទិកា តំណាងនានាបានចែករំលែកនូវរូបសណ្ឋានសេដ្ឋកិច្ច គំនិត ឆ្នៃប្រឌិតខាងបច្ចេកវិទ្យាផលិតកម្ម និងលក្ខ័ណ្ឌចាំបាច់ មួយចំនួននៅពេលចូលរួម ទីផ្សាររួមនៃប្រទេសទាំង១០។ លោក Han Phi Long លេខាមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ និងជាប្រធានសម្ព័ន្ធសមាគមយុវជនវៀតណាមបានអះអាង ថា៖         “វៀតណាមសង្ឃឹមថា​តាមរយៈវេទិកានេះ​នឹងអាចធ្វើការផ្សាភ្ជាប់និងបង្កើត បណ្តាញឹសហគមន៍អាជីវករវ័យក្មេងអាស៊ាន​ និងកសាងអង្គភាពអាជីវកម្ម ឆ្ពោះ ទៅការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ វៀតណាមបានអះអាងនូវការប្តេជ្ញា នឹង ធ្វើការផ្លាស់ប្តូរថ្មី ឆ្នៃប្រឌិត អភិវឌ្ឍន៍ផ្អែកទៅលើប្រភពធនធានមានគុណភាព ខ្ពស់និងឈ្លាសវៃ”៕