VOV WorldVOV World
អាល្លឺម៉ង់ព្រមានថា IS មានផែនការវាយប្រហារភេរវកម្មនៅ EURO ២០១៦
28/05/2016 08:51
(VOVworld) - ព័ត៌មានថ្មីបំផុតពីស្ថាប័នស៊ើបការណ៍ សម្ងាត់ផ្ទៃក្នុងអាល្លឺម៉ង់​(BfV) បានឲ្យដឹងថា អង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមានផែនការអនុវត្តន៍ការ វាយប្រហារភេរវកម្មនៅវគ្គប្រកួតបាល់ទាត់ជើងឯក អឺរ៉ុប (EURO ២០១៦)។
អាល្លឺម៉ង់ព្រមានថា IS មានផែនការវាយប្រហារភេរវកម្មនៅ EURO ២០១៦
អ្ន្កកគាំទ្រក្លិបបាល់ទាត់ Paris Saint Germain នៅកីឡាដ្ឋាន State de France (រូបថត៖EPA) (VOVworld) - ព័ត៌មានថ្មីបំផុតពីស្ថាប័នស៊ើបការណ៍សម្ងាត់ផ្ទៃក្នុងអាល្លឺម៉ង់​(BfV) បានឲ្យដឹងថា អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមានផែនការអនុវត្តន៍ការវាយ ប្រហារភេរវកម្មនៅវគ្គប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប (EURO ២០១៦)។ប៉ុន្តែ នា បច្ចុប្បន្នមិនទាន់មានភ័ស្តុតាងជាក់ស្ដែងណាមួយអំពីការវាយប្រហារនោះនៅ ឡើយ។មុននោះ ថ្នាក់ដឹកនាំស្ថាប័នស៊ើបការសម្ងាត់ជាតិបារាំង ជាប្រទេសម្ចាស់ផ្ទះ នៃ EURO ២០១៦ ក៏បានព្រមានថា អង្គការភេរវកម្ម IS កំពុងរៀបចំផែនការវាយ ប្រហារដោយគ្រាប់បែកនៅទីកន្លែងជាច្រើននៅលើដែនដីប្រទេសនេះ ​ជាពិសេស គឺទីកន្លែងដែលប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកុះករ៕