អាល្លឺម៉ង់កាត់បន្ថយសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក
11/07/2014 11:42
(VOV)_នាថ្ងៃទី ១១ កក្កដា កាសែត The Bildt របស់អាល្លឺម៉ង់ បានជូនដំណឹងរបស់ខុទ្ទកាល័យអធិកាបតីអាល្លឺម៉ង់ បានចេញសេចក្ដីណែនាំអោយស្ថាប័នសន្តិសុខអាល្លឺម៉ង់ត្រូវកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយដៃគូអាមេរិក

អាល្លឺម៉ង់កាត់បន្ថយសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក(TTXVN) (VOV)_នាថ្ងៃទី ១១ កក្កដា កាសែត The Bildt របស់អាល្លឺម៉ង់ បានជូន ដំណឹង របស់ខុទ្ទកាល័យអធិកាបតីអាល្លឺម៉ង់ បានចេញសេចក្ដីណែនាំអោយស្ថាប័នសន្តិ សុខអាល្លឺម៉ង់ត្រូវកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយដៃគូអាមេរិក បន្ទាប់ពី ពេលបានរកឃើញចរបុរសមុខពីរ។ តាមនោះ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន សន្តិសុខប្រទេសទាំងពីរក្នុងរយៈពេលខាងមុខនេះនឹងថយចុះដល់កំរិតអប្បបរិមា។ នេះគឺជាប្រតិកម្មផ្ទាល់ ចំពោះការរកឃើញបុគ្គលិកសន្តិសុខរបស់អាល្លឺម៉ង់ធ្វើការ អោយ អាមេរិក នាពេលថ្មីៗនេះ ដែលធ្វើអោយអាល្លឺម៉ង់ត្រូវនិរទេសប្រធានដំណាង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់
Related




