អាល្លឺម៉ងប្រកាសបញ្ជីរាយនាមគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលអាណត្តិ២០១៤-២០១៧
16/12/2013 10:04
(VOVworld)-នាយប់ថ្ងៃទី១៥ធ្នូ គណបក្សគ្រិស្តសាស និក-ប្រជាធិបតេយ្យ(CDU/CSU)

ប្រធានគណបក្សគ្រិស្តសាសនិក-ប្រជាធិបតេយ្យ(CDU/CSU) លោកស្រី Angela Merkel (រូបថតៈ AFP) (VOVworld)-នាយប់ថ្ងៃទី១៥ធ្នូ គណបក្សគ្រិស្តសាសនិក-ប្រជាធិបតេយ្យ(CDU/ CSU) និងគណៈបក្សសង្គមប្រជាធិបតេយ្យ(SPD)របស់អាល្លឺម៉ង់ បានប្រកាស សមាសភាពគណៈរដ្ឋមន្រ្តីអាណត្តិ២០១៣-២០១៧ជាផ្លូវការ ដោយមានការផ្លាស់ ប្តូរមួយចំនួនអំពីរចនាសម្ព័ន្ធបណ្តាក្រសួង។ គណៈរដ្ឋមន្រ្តី ថ្មីនឹងមានក្រសួងចំនួន ១៤ ក្នុងនោះ CDU កាន់ដំណែងនាយករដ្ឋមន្រ្តី ប្រធានខុទ្ទការល័យ និងក្រសួង ចំនួន១៥។ CSUកាន់ដំណែងចំនួន៣ និង SPD កាន់ចំនួន៦ក្រសួង។ ក្នុងគណៈរដ្ឋមន្រ្តីថ្មី ក្រសួងគមនាគមនិងដឹកជញ្ចូនទទួលបន្ទុកលើវិស័យហេ ដ្ឋារចនាសម្ព័ន្ធ Digital និងបានប្តូរឈ្នោះជាក្រសួងគមនាគមនិងហេដ្ឋារចនាសម្ព័ន្ធ Digital។ វិស័យថាមពលគឺចំណុះការគ្រប់គ្រងរបស់ ក្រសួងសេដ្ឋកិច្ច និងក្រសួង យុត្តិធម៌ប្តូរឈ្មោះជាក្រសួងយុត្តិធម៌និងការពារអ្នកប្រើប្រាស់៕
Related
More




