VOV WorldVOV World
អាមេរិក-គុយបាបើកស្ថានទូតឡើងវិញ៖ ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី
02/07/2015 07:06
(VOVworld) – ក្រោយរយៈពេលជិត ៧ ខែដំណើការចរចារ ជាមួយវង់ចរចារចំនួន ៤ នាថ្ងៃទី ១ កក្កដា ដំណើរប្រក្រតី ទំនាក់ទំនងរវាងអាមេរិកនិងគុយបាទទួលបានការបោះជំហាន ដែលមានរបតប្រវត្តិសាស្ត្រដោយមានការដែល ប្រទេសទាំង ២ បានឯកភាពបើកស្ថានទូតឡើងវិញនៅប្រទេសនិមួយៗនាចុងខែកក្កដានេះ។
អាមេរិក-គុយបាបើកស្ថានទូតឡើងវិញ៖ ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី
អាមេរិក-គុយបាបើកស្ថានទូតឡើងវិញ៖ ទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី (Image: VNA) (VOVworld) – ក្រោយរយៈពេលជិត ៧ ខែដំណើការចរចារជាមួយវង់ចរចារ ចំនួន ៤ នាថ្ងៃទី ១ កក្កដា ដំណើរប្រក្រតីទំនាក់ទំនងរវាងអាមេរិកនិងគុយបា ទទួលបាន ការបោះជំហានដែលមានរបតប្រវត្តិសាស្ត្រដោយមានការដែល ប្រទេសទាំង ២ បានឯកភាពបើកស្ថានទូតឡើងវិញនៅប្រទេសនិមួយៗនា ចុងខែកក្កដានេះ។ ថ្លែងមតិនៅសន្និសីទកាសែតនៅសេតវិមាន ប្រធានាធិបតី អាមេរិក លោក Barack Obama បានប្រកាសថា៖ ទំនាក់ទំនងការទូត​ អាមេរិក- គុយបា ត្រូវបានប្រក្រតីជាផ្លូវការបន្ទាប់ពីពាក់កណ្ដាលសតវត្ស តាមរយៈការ ដែល ប្រទេសទាំង ២ បានយល់ព្រមបើកស្ថានទូតនៅវ៉ាស៊ីនតោននិង La Habana ឡើងវិញ នាចុងខែ កក្កដានេះ។ ប្រធានាធិបតី Obama វាយតំលៃថា៖ នេះគឺជា ការបោះជំហានប្រវត្តិសាស្ត្រក្នុងការខំប្រឹងប្រែងរួមនៃប្រទេសទាំង ២ សំដៅកែលំ អរទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋរបស់អាមេរិក និងគុយបា។ នាថ្ងៃដដែលរដ្ឋាភិបាលគុយបាបានប្រកាសជាផ្លូវការស្តីពីការ ចាប់ផ្តើមទំនាក់ទំនងការ ទូតជាមួយអាមេរិកឡើងវិញ ព្រមទាំង សង្កត់ធ្ងន់ ទៅលើលក្ខ័ណ្ឌដំបូងគឺវ៉ាស៊ីនតោនត្រូវលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចទៅលើ ប្រទេសកោះការីបេនេះ ផងដែរ៕