អាមេរិក-ឥណ្ឌាជំរុញទំនាក់ទំនងទ្វេភាគី
24/07/2013 07:26
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា (ចាប់ពីថ្ងៃទី ២២ ដល់ទី ២៥ កក្កដា) នាថ្ងៃទី ២៣ កក្កដា អនុប្រធានាធិបតីអាមេរិក លោក Joe Biden បាន ជួបចរចារជាមួយ នាយករដ្ឋមន្ត្រីប្រទេសម្ចាសផ្ទះ លោក Manmohan Singh អំពីរាល់ បញ្ហាក្នុងនោះមានវិធានការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបចរចារជាមួយ នាយករដ្ឋមន្ត្រីប្រទេសម្ចាសផ្ទះ លោក Manmohan Singh (Image: Vietnamplus) (VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌា (ចាប់ពីថ្ងៃទី ២២ ដល់ទី ២៥ កក្កដា) នាថ្ងៃទី ២៣ កក្កដា អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបចរចារ ជាមួយ នាយករដ្ឋមន្ត្រីប្រទេសម្ចាសផ្ទះ លោក Manmohan Singh អំពីរាល់បញ្ហា ក្នុងនោះ មានវិធានការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនិងកាត់បន្ថយឧបសក្តិដែលកំពុង រារាំងបណ្ដាក្រុមហ៊ុនអាមេរិកវិនិយោគចូលក្នុងទីផ្សារឥណ្ឌា។ ភាគីទាំង ២ ក៏បាន ពិភាក្សាអំពីការខ្វែងគំនិតក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិល ដែលប្រទេស ទាំង ២ បានអនុម័ត នាឆ្នាំ ២០០៨ ។ តាមនោះ ឥណ្ឌាកំណត់បណ្ដាក្រុមហ៊ុននុយក្លេ អ៊ែរបរទេសដែលកំពុងធ្វើសកម្មភាពនៅប្រទេសនេះ ត្រូវទទួលខុសត្រូវ ក្នុងករណី ឧបទេ្ទរហេតុនុយក្លេអ៊ែរកើតមានឡើង។ នេះគឺជាមូលហេតុដែលធ្វើឲ្យបណ្ដាក្រុមហ៊ុន បរទេសមិនអាចបង្កើតរោងចក្រនុយក្លេអ៊ែរនៅឥណ្ឌាបាន។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំង ២ រូប ក៏បាន ពិភាក្សាអំពីស្ថានភាពសន្តិសុខក្នុងតំបន់ ជាពិសេសគឺ Afghanistan។ គោល ដៅ ដំណើរទស្សនកិច្ចនេះរបស់លោក Biden គឺសំដៅត្រៀមរៀបចំឲ្យជំនួបជាន់ខ្ពស់ រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh និងប្រធានាធិបតីអាមេរិក លោក Barack Obama នាខែ កញ្ញាខាងមុខ៕
Related




