VOV WorldVOV World
អាមេរិក-កូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ធរួមកងទ័ពជើងទឹក
05/02/2015 10:41
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ អាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមការធ្វើសមយុទ្ធរួមកងទ័ពជើងទឹកដែល គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ នៅតំបន់ សមុទ្រជិត នឹងឧបទ្វីបកូរ៉េ។
អាមេរិក-កូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ធរួមកងទ័ពជើងទឹក
អាមេរិក-កូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ធរួមកងទ័ពជើងទឹក (Image: VNA) (VOVworld) – នាថ្ងៃទី ៥ កុម្ភៈ អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមការធ្វើសមយុទ្ធ រួមកងទ័ពជើងទឹកដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ នៅតំបន់សមុទ្រជិត នឹងឧបទ្វីបកូរ៉េ។ បណា្ដនាវារបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងនិងនាវាមួចទឹកនុយក្លេ អ៊ែររបស់អាមេរិក USS Olyimpia រួមជាមួយនាវិកចំនួន ១៥០ នាក់បានចូលរួមការធ្វើ សមយុទ្ធលើកនេះ។ អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក លោក Arlo Abrahamson បានសង្កត់ធ្ងន់ថា៖ នេះគឺជាសកម្មភាពធ្វើសមយុទ្ធធម្មតាជាប្រចាំឆ្នាំរវាងប្រទេស ទាំង ២  ដោយមានគោលដៅបង្កើនសមត្ថភាពនិងកិច្ចសហប្រតិបត្តិការរវាងភាគី ទាំង ២។ការធ្វើសមយុទ្ធពោលខាងលើត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានប្រកាសថា៖នឹងបញ្ឃប់រាល់ការ សាកល្បងនុយក្លេអ៊ែរ ក្នុងករណី អាមេរិកនិងកូរ៉េខាងត្បូងលុបចោលការធ្វើសម យុទ្ធរួមក្នុងឆ្នាំ ២០១៥៕