VOV WorldVOV World
អាមេរិក កូរ៉េខាងត្បូងនិងជប៉ុនថ្កោលទោសការបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ
17/02/2017 07:23
(VOVworld) - នាថ្ងៃទី១៦ កុម្ភៈ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចេញសេចក្ដី ថ្លែងការណ៍រួម ដែលថ្កោល ទោសករណីបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់ ស.ប.បកូរ៉េ ព្រមទាំងអះអាងថា ព្យុងយ៉ាងនឹងទទួល រងវិធានការតបតវិញដ៏ខ្លាំង ក្លាពីសហគមន៍អន្តរជាតិ ដោយសារបានរំលោភទៅលើសេចក្ដីសំរេចចិត្តរបស់ អ.ស.ប។
អាមេរិក កូរ៉េខាងត្បូងនិងជប៉ុនថ្កោលទោសការបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (នៅកណ្ដាល)រួមជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុន (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី១៦ កុម្ភៈ អាមេរិក កូរ៉េខាងត្បូងនិងជប៉ុន បានចេញសេច ក្ដីថ្លែងការណ៍រួម ដែលថ្កោលទោសករណីបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់ ស.ប.បកូរ៉េ ព្រមទាំងអះអាងថា ព្យុងយ៉ាងនឹងទទួលរងវិធានការតបតវិញដ៏ខ្លាំងក្លា ពីសហគមន៍អន្តរជាតិ ដោយសារបានរំលោភទៅលើសេចក្ដីសំរេចចិត្តរបស់ អ.ស.ប។សេចក្ដីថ្លែងការណ៍ពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីជំនួបរវាងរដ្ឋ មន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ជាមួយសមភាគីជប៉ុនលោក Fumio Kishida និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se នៅខាងក្រៅសន្និ សីទរដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និង កំពុងរីកចម្រើន ជួរមុខលើពិភពលោក (G២០)នៅទីក្រុង Bonn របស់អាល្លឺម៉ង់។ រដ្ឋមន្រ្តីការបរទេស លោក Rex Tillerson អះអាងថា អាមេរិកនឹងប្រើប្រាស់អាវុធ គ្រប់ប្រភេទរបស់ ប្រទេសនេះ រួមទាំងអាវុធនុយក្លេអ៊ែរផង ដើម្បីការពារសម្ព័ន្ធមិត្ត កូរ៉េខាងត្បូងនិង ជប៉ុនក្នុងស្ថានភាពចាំបាច់៕