អាមេរិកបញ្ជាក់សារជាថ្មី អំពីគោលដៅរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
26/01/2022 11:00
(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៥ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ថា អាមេរិកមិនមានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price។ (ប្រភព៖AFP) ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា កិច្ចសន្ទនានិងការទូត គឺជាមធ្យោបាយ ដែលមានប្រសិទ្ធ ភាពបំផុត ក្នុងការសម្រេចឲ្យបាននូវគោលដៅបរិយាប័ន្ន គឺលុបបំបាត់អាវុធ នុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។ លើសពីនេះទៅទៀត លោក Price ក៏បានរំលឹកឡើងវិញ ពីសារៈសំខាន់នៃកិច្ចសហប្រតិ បត្តិការជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ចំនួនពីរ គឺជប៉ុន និងកូរ៉េខាងត្បូង ក្នុងការសម្រេចឲ្យបាននូវគោលដៅរំសាយអាវុធនុយក្លេអ៊ែរទាំអស្រុងនៅឧបទ្វីបកូរ៉េ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកត្រូវបាននាំចេញក្នុងបរិបទដែលកូរ៉េខាងជើងទើបបានបាញ់បង្ហោះវត្ថុហោះហើរចំនួនពីរដែលត្រូវបានចាត់ទុកថាជា មីស៊ីលបាលីស្ទិក។ នេះជាការបាញ់បង្ហោះលើកទី៥ របស់កូរ៉េខាងជើងក្នុងឆ្នាំ២០២២នេះ៕
Related





