អាមេរិក ប្រកាសបញ្ចប់ការផ្អាកធ្វើសមយុទ្ធយោធានៅលើឧបទ្វីបកូរ៉េ
29/08/2018 08:30
(VOVWORLD) -នាថ្ងៃទី ២៨ ខែសីហា មន្ទីរបញ្ចកោណបានប្រកាសថា អាមេរិកនឹង បញ្ចប់ការផ្អាកធ្វើសមយុទ្ធយោធានៅលើឧបទ្វីបកូរ៉េ។

ដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន នៅទីក្រុង វ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានលើកច្បាស់ថាការផ្អាកធ្វើសមយុទ្ធគឺជាវិធានការ "សុឆន្ទៈ" ក្រោយពីជំនួបកំពូលរវាងថ្នាក់ដឹកនាំអាមេរិក និង ស.ប.ប.ក នៅប្រទេសសឹង្ហបុរីកាលពីខែមិថុនាកន្លងទៅ ហើយនាបច្ចុប្បន្នវ៉ាស៊ីនតោនគ្មានបំណងរក្សានូវវិធានការទាំងនេះទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយលោក Mattis បន្តអះអាងថាអាមេរិកមិនទាន់បន្តអនុវត្តន៍ការធ្វើសម្មយុទ្ធនេះឡើយ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានថ្លែងយ៉ាងដូច្នេះ ក្នុងបរិបទដែលកើតឡើងភាពតានតឹងក្នុងទំនាក់ទំណងរវាងអាមេរិក និង ស.ប.ប.ក ដែលទាក់ទិននឹងដំណើរការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕
Related





