អាមេរិកព្៖ រុស្ស៊ីនឹងទទួលខុសត្រូវធំធេងប្រសិនបើប្រទេសនេះបន្តជ្រៀតជ្រែកយោធានៅ Crimea
13/03/2014 07:17
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama បាននាំចេញសេចក្តថ្លែងការពោលខាងលើនាថ្ងៃទី ១៣ មិនា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន អ៊ុយក្រែន លោក Arseniy Yatsenyuk នៅវិមានស។

ប្រធានាធិបតីអាមេរិក លោក Barack Obama ជួបជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Arseniy Yatsenyuk (Image: Vietnam+) (VOVworld) – អាមេរិកព្រមានថា៖ រុស្ស៊ីនឹងទទួលខុសត្រូវធំធេងប្រសិនបើប្រទេសនេះ បន្តជ្រៀតជ្រែកយោធានៅសាធារណៈរដ្ឋស្វ័យត Crimea។ ប្រធានាធិបតីអាមេរិក លោក Barack Obama បាននាំចេញសេចក្តថ្លែងការពោលខាងលើនាថ្ងៃទី ១៣ មិនា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Arseniy Yatsenyuk នៅវិមានស។ កាយវិការនេះត្រូវបានចាត់ទុកជាការអះអាងនូវការគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលបណ្តោះអាសន្ននៅអ៊ុយក្រែន។ ក្នុងជំនួបនេះ ប្រធានាធិបតី Obama បានប្រកាសថា៖ អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តនានានឹងត្រូវមានសកម្មភាពរឹងមាំ ក្នុងករណី មូស្គូបន្តរៀបចំការប្រជាមតិរបស់ប្រជាជនសំដៅកាត់ឧបទ្វីប Crimea ចេញពីអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិកបានសង្ឃឹមថា៖ ការខំប្រឹងប្រែងការទូតនឹង ធ្វើឲ្យរុស្ស៊ីនិងសាធារណៈរដ្ឋស្វ័យត Crimea ពិនិត្យមើលឡើងវិញការរៀបចំការ ប្រជាមតិរបស់ប្រជាជននាសប្តាហ៍ខាងមុខ។ លោក Obama បានលើកច្បាស់ថា៖ អាមេរិកមិនទទួលស្គាល់លទ្ធផលនៃការប្រជាមតិពោលខាងលើ។ ប្រធានាធិបតី អាមេរិកក៏បាន សន្យាជួយឧបត្ថម្ភខាងហិរញ្ញវត្ថុក៏ដូចជាខាងសម្ភារៈសំរាប់អ៊ុយក្រែន៖ “ស្ថានភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនកាន់តែជួបការលំបាកសាកល្បងជាច្រើន បំផុតពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាមូលហេតុដែលយើងខ្ញុំកំពុងសហការយ៉ាង ជិតស្និតជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន Yatsenyuk អំពីកញ្ចប់ប្រាក់ជួយ ឧបត្ថម្ភ មិនត្រឹមតែជំរុញបណ្ដាកម្មវិធីកំណែទម្រង់ចាំបាច់នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ ថែមទាំង ស្ថិរភាពសភាពការណ៍ដើម្បីប្រជាជនជឿជាក់តម្រូវការជា សារវ័ន្តជារៀនរាល់ថ្ងៃរបស់គេ ។ នាថ្ងៃដដែល គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកបានអនុម័ត លើពង្រាងច្បាប់អំពីកញ្ចប់ប្រាក់ជួយឧបត្ថម្ភសេដ្ឋកិច្ចសំរាប់អ៊ុយក្រែន ផងដែរ៕
Related




