VOV WorldVOV World
អាមេរិកព្រមានគ្រោះអាសន្នវាយប្រហារភេរវកម្មនៅអឺរ៉ុបនារដូវក្តៅនេះ
01/06/2016 10:03
(VOVworld) – នាថ្ងៃទី ៣១ ឧសភា ក្រសួងការបរទេស អាមេរិកបានព្រមានប្រជាពលរដ្ឋ នៃប្រទេសនេះអំពីការ គំរាមកំហែងវាយប្រហារភេរវកម្មនៅអឺរ៉ុបនារដូវក្តៅនេះ ក្នុងនោះ គោលដៅគឺពានរង្វាន់កីឡាបាល់ទាត់ជើងឯក ទ្វីបអឺរ៉ុប ឆ្នាំ ២០១៦ (EURO 2016) និងបណ្ដា ព្រឹត្តតិការណ៍ ទាក់ទិននានាក្នុងទូទាំងប្រទេសបារាំង។
អាមេរិកព្រមានគ្រោះអាសន្នវាយប្រហារភេរវកម្មនៅអឺរ៉ុបនារដូវក្តៅនេះ
អាមេរិកព្រមានគ្រោះអាសន្នវាយប្រហារភេរវកម្មនៅអឺរ៉ុបនារដូវក្តៅនេះ (Image: VNA) (VOVworld) – នាថ្ងៃទី ៣១ ឧសភា ក្រសួងការបរទេសអាមេរិកបានព្រមាន ប្រជាពលរដ្ឋ នៃប្រទេសនេះអំពីការគំរាមកំហែងវាយប្រហារភេរវកម្មនៅអឺរ៉ុប នារដូវក្តៅនេះ ក្នុងនោះ គោលដៅគឺពានរង្វាន់កីឡាបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប  ឆ្នាំ ២០១៦ (EURO 2016) និងបណ្ដា ព្រឹត្តតិការណ៍ទាក់ទិននានាក្នុងទូទាំង ប្រទេសបារាំង។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក  John Kirby បានព្រមានប្រជាពលរដ្ឋអាមេរិកអំពីគ្រោះអាសន្តនេះ។ ក្រៅពី រង្វាន់ EURO  ឆ្នាំ ២០១៦ នៅបារាំង លោក​ John Kirby  ក៏បានផ្តោតទៅលើមហាសន្និបាត យុវជនកាតូលិកពិភពលោកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ទី ៣១ មិថុនា នៅទីក្រុង Krakow ប្រទេសប៉ូឡួញដោយមានការចូលរួមរបស់មនុស្ស ចំនួន ២ លាន ៥ សែន នាក់។ លោកក៏បានលើកច្បាស់ដែរថា៖ សេចក្តីព្រមាន របស់ក្រសួងការបរទេសអាមេរិកចូល ជាធរមានដល់ថ្ងៃទី ៣១ សីហា៕