អាមេរិកព្រមាននឹងអនុវត្តវិធានកររឹងមាំក្នុងករណីកុរ៉េខាងជើងបាញ់កាំជ្រួច
07/10/2015 10:21
(VOVworld) – នាថ្ងៃទី ៦ តុលា អនុរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Tony Blinken បានព្រមានថាសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងប្រឈម មុខនឹង សកម្មភាពរឹងមាំពីសហគមន៍អន្តរជាតិក្នុងករណីប្រទេស នេះដំណើរការ បាញ់កាំជ្រួចចំងាយឆ្ងាយដែលរំលោភ លើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.។

អាមេរិកព្រមាននឹងអនុវត្តវិធានកររឹងមាំក្នុងករណីកុរ៉េខាងជើងបាញ់កាំជ្រួច (Image: VNA) (VOVworld) – នាថ្ងៃទី ៦ តុលា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Tony Blinken បានព្រមានថាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹង ប្រឈម មុខនឹងសកម្មភាពរឹងមាំពីសហគមន៍អន្តរជាតិក្នុងករណីប្រទេសនេះ ដំណើរការ បាញ់កាំជ្រួចចំងាយឆ្ងាយដែលរំលោភលើសេចក្តីសម្រេចចិត្តរបស់ អ.ស.ប.។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបធ្វើការជាមួយមជ្ឈដ្ឋាន មន្ត្រីកូរ៉េខាងត្បូងក្នុងដំណើរទស្សនកិច្ចនៅក្រុង Seoul លោក Blinken បាន សម្តែងនូវក្តីសង្ឈឹមថា៖ ព្យុយយ៉ាងនឹងពិនិត្យមើលឡើងវិញនៅគំនិតបាញ់ កាំជ្រួចពោលខាងលើ។ សេចក្តីព្រមានត្រូវបានលើកឡើងក្នុងកាលៈទេសៈ មានព័ត៌មានថា៖ ព្យុងយ៉ាងអាចបាញ់កាំជ្រួចចំងាយឆ្ងាយមួយក្នុងឱកាស រំលឹកខួបលើកទី ៧០ ទិវាបង្កើតបក្សពលករកូរ៉េ នាថ្ងៃទី ១០ តុលា ខាងមុខ ។ ប៉ុន្តែ ភាគីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ គ្មានសញ្ញាណាមួយដែលសឲ្យ ឃើញថាកូរ៉េខាងជើងកំពុងត្រៀមរៀបចំឲ្យការបាញ់កាំជ្រួចនោះឡើយ៕
Related





