VOV WorldVOV World
អាមេរិកចាប់ផ្ដើមដំណើរការផ្ទេរប្រគល់អំណាច
11/11/2016 08:47
(VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីអាមេរិក លោក Barack Obama បានអញ្ជើញជួបចរចារជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅ សេតវិមាន។ជំនួបសំខាន់នេះត្រូវបានវាយតំលៃថា ជាការចាប់ផ្ដើមសំរាប់ទំព័រថ្មីក្នុងប្រវត្តិសាស្ត្រអាមេរិក។
អាមេរិកចាប់ផ្ដើមដំណើរការផ្ទេរប្រគល់អំណាច
ប្រធានាធិបតីអាមេរិកលោក Barack Obama និងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី១០ វិច្ចិកា ប្រធានាធិបតីអាមេរិកលោក Barack Obama បានអញ្ជើញជួបចរចារជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅ សេតវិមាន។ជំនួបសំខាន់នេះត្រូវបានវាយតំលៃថា ជាការចាប់ផ្ដើមសំរាប់ទំព័រថ្មី ក្នុងប្រវត្តិសាស្ត្រអាមេរិក។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីជំនួប នេះ ប្រធានាធិបតីលោក Barack Obama ឲ្យដឹងថា ភាគីទាំងពីរបានធ្វើការសន្ទនា ប្រកបដោយភាពល្អប្រសើរអំពីបញ្ហាជាច្រើនទាក់ទិនដល់កិច្ចការផ្ទៃក្នុងនិងកិច្ចការ បរទេសរបស់អាមេរិក។ប្រធានាធិបតីលោក Obama ប្រកាសថាការ បង្កលក្ខណៈ ដើម្បីផ្ទេរប្រគល់អំណាច យ៉ាងងាយស្រួលសំរាប់អ្នកស្នងតំណែងជា អាទិភាព ចម្បងរបស់លោកគិតតាំងពីពេលនេះរហូតដល់ពេលចាកចេញពីសេតវិមាន ព្រម ទាំងសន្យាថា នឹងធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីអ្នកស្នង តំណែងទទួល បានជោគជ័យក្រោយពីពិធីទទួលតំណែងនាថ្ងៃទី២០ មករាឆ្នាំ២០១៧ ខាងមុខ។ រីឯខ្លួនវិញ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ឲ្យដឹងថា លោកនិង ប្រធានាធិបតី Obama ពិភាគ្សាយ៉ាងហ្មត់ចត់អំពីបញ្ហាជាច្រើន ទាំងភាពងាយ ស្រួលនិងការលំបាកផង។លោក Trump ក៏បានសំដែងគោលបំណងថា នឹងមាន បន្ថែមជំនួបជាមួយប្រធានាធិបតីលោក Obama ដើម្បីត្រៀមរៀបចំឲ្យដំណើរការ ផ្ទេរប្រគល់អំណាច៕