VOV WorldVOV World
អាមេរិកចាប់ផ្តើមដំណើរការអនុម័តកិច្ចព្រមព្រៀងTPP
06/11/2015 06:52
(VOVworld)-នាថ្ងៃទី៥វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Barack Obama បានអះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម
អាមេរិកចាប់ផ្តើមដំណើរការអនុម័តកិច្ចព្រមព្រៀងTPP
(VOVworld)-នាថ្ងៃទី៥វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Barack Obama បានអះ អាងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងជួយ ជម្រុញកំណើនសេដ្ឋកិច្ចរបស់អាមេរិក ក្នុងពេលជាមួយគ្នា​នោះ នៅរក្សាបានផល ប្រយោជន៍របស់ ពលករនិងការពារបរិស្ថានផងដែរ។ លោក Obama បានសង្កត់ធ្ងន់ ថា TPP នឹងបង្កើតទីលានសមភាពសម្រាប់ បណ្តាអង្គភាពអាជីវកម្មអាមេរិក ព្រម ទាំងអះអាងថា  TPP មិនត្រឹមតែ ដកចេញរបាំងពាណិជ្ជកម្មតែប៉ុណ្ណោះ ថែមទាំង ដាក់ចេញគោលការណ៍ ស្តីពី ផលប្រយោជន៍របស់ពលករអាមេរិកទៀតផង។        ក្នុងពេលជាមួយគ្នានោះ ប្រធាន គណៈកម្មាធិការវិធីនិងមធ្យោបាយ សភា ជាន់ទាបអាមេរិក Kevin Brady បានសម្តែងនូវការគាំទ្រចំពោះ TPP ដោយអះអាងថា លោកនឹងស្វែងរកវិធីបញ្ចុះបញ្ចូលសមាជិកសភាគណៈបក្ស សាធារណរដ្ឋយល់ ច្បាស់បន្ថែមអំពី TPP ដោយសារកិច្ចព្រមព្រៀងនេះ នាំមកនូវផលប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋអាមេរិក៕