VOV WorldVOV World
អាមេរិកចង់សហប្រតិបតិ្តការជាមួយរុស្ស៊ីដើម្បីផលប្រយោជន៍រួម
17/02/2017 07:26
(VOVworld) - នាថ្ងៃទី១៦ កុម្ភៈ ក្នុងជំនួបសន្ទនាជា មួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅ ខាងក្រៅសន្និសីទរដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសនៃក្រុម ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើនជួរមុខលើ ពិភពលោក (G២០)នៅទី ក្រុង Bonn របស់អាល្លឺម៉ង់នោះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានប្រកាសថា វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយមូស្គូលើ វិស័យនានាដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។
អាមេរិកចង់សហប្រតិបតិ្តការជាមួយរុស្ស៊ីដើម្បីផលប្រយោជន៍រួម
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងឆ្វេង)និងសមភាគីអាមេរិកលោក Rex Tillerson (រូបថត៖AFP) (VOVworld) - នាថ្ងៃទី១៦ កុម្ភៈ ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសនៃក្រុមខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើនជួរមុខលើពិភពលោក (G២០)នៅទីក្រុង Bonn របស់អាល្លឺម៉ង់នោះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានប្រកាសថា វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយមូស្គូលើ វិស័យនានាដែល ភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។នេះក៏ជាជំនួបផ្ទាល់ជាន់ខ្ពស់បំផុតរវាង អាមេរិកនិងរុស្ស៊ីចាប់តាំងពីប្រធានាធិបតីលោក Donald Trump ឡើងកាន់អំណាច កាលពីថ្ងៃទី២០ មករា កន្លងទៅ។នៅជំនួបនេះដែរ អ្នកដឹកនាំ ផ្នែកការទូតអាមេរិក បានក្រើនរំលឹករុស្ស៊ីអំពីកិច្ចព្រមព្រៀង Minsk ទាក់ទិនដល់បញ្ហាអ៊ុយក្រែនផងដែរ។ តាមលោករូបនេះថា ក្នុងកាលៈទេសៈដែលភាគីនានា កំពុងស្វែងរកមូលដ្ឋានគ្រឹះ រួមថ្មីនោះ ប្រការចាំបាច់គឺគោរពការសន្យាចំពោះកិច្ចព្រម ព្រៀង Minsk ព្រមទាំង ខំប្រឹងប្រែងបន្ធូរស្រាលភាពតានតឹងនៅអ៊ុយក្រែន។ រីឯខ្លួនវិញ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានដែលថា តើម៉ូស្គូមានការព្រួយ បារម្ភ អំពីអស្ថិរភាពក្នុងរដ្ឋអំណាចរបស់ប្រធានាធិបតីលោក Trump ដែរឬទេនោះ  រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Lavrov បានអះអាងជាថ្មីម្ដងទៀតនូវគោលជំហរ ដោយមិនធ្វើអន្តរាគមន៍ទៅក្នុងការងារផ្ទៃក្នុងរបស់ប្រទេសដទៃ៕