VOV WorldVOV World
អាមេរិកទទួលស្គាល់ការវាយកំទិចបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ IS និង Al-Shabaab
08/12/2015 08:32
(VOVworld) – នាថ្ងៃទី ៧ ធ្នូ វិមានបញ្ចកោណបានទទួល ស្គាល់ថា៖ ការវាយ ប្រហារតាមជើងអាកាសបានកំទិច មេដឹកនាំជាន់ខ្ពស់ចំនួន ២ នាក់នៃអង្គការរដ្ឋ ឥស្លាម ស្វ័យប្រកាស (IS) នៅលីប៊ីនិង Al-Shabaab សខាស្នូល នៃអង្គការភេវកម្ម អន្តរជាតិ Al-Qaeda នៅស៊ូម៉ាលី។
អាមេរិកទទួលស្គាល់ការវាយកំទិចបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ IS និង Al-Shabaab
អាមេរិកទទួលស្គាល់ការវាយកំទិចបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ IS និង Al-Shabaab (Image: VNA) (VOVworld) – នាថ្ងៃទី ៧ ធ្នូ វិមានបញ្ចកោណបានទទួលស្គាល់ថា៖ ការវាយ ប្រហារតាមជើងអាកាសបានកំទិចមេដឹកនាំជាន់ខ្ពស់ចំនួន ២ នាក់នៃអង្គការ រដ្ឋ ឥស្លាមស្វ័យប្រកាស (IS) នៅលីប៊ីនិង Al-Shabaab សខាស្នូលនៃអង្គការ ភេវកម្ម អន្តរជាតិ Al-Qaeda នៅស៊ូម៉ាលី។ ក្នុងសេចក្តីប្រកាសមួយ អ្នកនាំ ពាក្យវិមាន បញ្ចកោណ លោក Peter Cook បានឲ្យដឹងថា៖  Abu Nabil ឬហៅ ថា៖ Wissam Najm Abd Zayd al Zubaydi ប្រជាពលរដ្ឋអ៊ីរ៉ាក់ដែលបានធ្វើ សកម្មភាពក្នុង Al-Qaeda និងជាមេដឹកនាំជាន់ខ្ពស់របស់ IS ប្រចាំនៅលីប៊ី ត្រូវបានកំទិចក្នុងការ វាយប្រហរតាមជើងអាកាសដឹកនាំដោយអាមេរិកនា ថ្ងៃទី ១៣ វិច្ឆិកា នៅលីប៊ី។ ក្រៅពីនោះ វិមានបញ្ចកោណក៏បានប្រកាសថែម ទៀតថា៖ ការវាយប្រហារតាម ផ្លូវអាកាសដែលកងទ័ពប្រទេសនេះដំណើរ ការនៅស៊ូម៉ាលីបានសម្លាប់មេដឹកនាំ​ជាន់ខ្ពស់មួយនាក់ទៀតរបស់ Al-Shabaab  គឺ Abdirahman Sandehere ឬហៅថា៖ “Ukash”។ នេះគឺជាការវាយយ៉ាងខ្លាំង ទៅលើ Al-Shabaab ព្រមទាំងជាការ បោះជំហានសំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងភេរវកម្ម។ នាខែកុម្ភៈកន្លងទៅ ក្រុម ភេរវកម្ម Al-Shabaab បានអំពាវនាវ ដំណើរការវាយប្រហារភេរវកម្មទៅលើ អាមេរិក កាណាដានិងអង់គ្លេស៕