VOV WorldVOV World
អាមេរិកជឿជាក់ទៅលើយថាទស្សន៍របស់កិច្ចព្រមព្រៀង TPP
07/10/2015 10:25
(VOVworld) – នាថ្ងៃទី ៦ តុលា ១ ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មនៃបណ្ដា ប្រទេសចូលរួមការចរចារ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក ​(TPP) ទទួលបានការព្រមព្រៀងចុងក្រោយ មកប្រធានាធិបតីអាមេរិក លោក Barack Obama បាន សម្តែងនូវជំនឿជាក់ថា៖ កិច្ចព្រមព្រៀងនេះនឹងត្រូវ បានរដ្ឋសភាអាមេរិកអនុម័ត។
អាមេរិកជឿជាក់ទៅលើយថាទស្សន៍របស់កិច្ចព្រមព្រៀង TPP
អាមេរិកជឿជាក់ទៅលើយថាទស្សន៍របស់កិច្ចព្រមព្រៀង TPP (Image: VNA) (VOVworld) – នាថ្ងៃទី ៦ តុលា ១ ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃបណ្ដា ប្រទេសចូលរួមការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក ​(TPP) ទទួលបានការព្រមព្រៀងចុងក្រោយមកប្រធានាធិបតីអាមេរិក  លោក Barack Obama បានសម្តែងនូវជំនឿជាក់ថា៖ កិច្ចព្រមព្រៀងនេះនឹងត្រូវ បានរដ្ឋសភាអាមេរិកអនុម័ត។ ថ្លែងមតិនៅជំនួបជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំ បណ្ដាក្រុមហ៊ុនឧស្សាហពាណិជ្ជកម្មនិងកសិកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន លោក Obama បានអះអាងជាថ្មីម្តងទៀតនូវផលប្រយោជន៍ដែល TPP នាំមកសំរាប់ ខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក។ លោក Obama បានលើកច្បាស់ថា៖ TPP នឹងជួយឧបត្ថម្ភលុបចោលឬកាត់បន្ថយពន្ធចំនួន ១៨ ពាន់ប្រភេទដែលប្រទេស  ជាសមាជិកនានាកំពុងអនុវត្តទៅលើមុខទំនិញនាំចេញរបស់អាមេរិក។ ប្រការ នេះ មានន័យថា៖ តំលៃទំនិញអាមេរិកលើទីផ្សារសកលនឹងត្រូវបានថយចុះ ដែលបង្ក លក្ខណៈងាយស្រួលសំរាប់សកម្មភាពនាំចេញរបស់ក្រុមហ៊ុន អាមេរិកទៀតផង។ ថ្នាក់ដឹកនាំអាមេរិកបានសន្យាថា៖ ក្នុងរយៈពេល ៣ ខែខាងមុខ ឯកសារដ៏គ្រប់ គ្រាន់មួយស្តីពី TPP នឹងត្រូវបានដាក់ជូន រដ្ឋសភាប្រទេសនេះ៕