VOV WorldVOV World
អាមេរិកមានគោលបំណងជំរុញការចរចារជាមួយចិន
10/04/2014 07:06
(VOV)_នារសៀលថ្ងៃទី ៩ មេសា នៅទីក្រុងប៉េកាំង (ចិន) ប្រធានរដ្ឋ​ចិន លោក Xi Jinping បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិអាមេរិក លោក Chuck Hagel ដែលកំពុងមានដំណើរទស្សន​កិច្ចនៅចិន។ នៅទីនេះ លោក Xi Jinping បានចាត់ទុកថា៖ចំពោះ​
អាមេរិកមានគោលបំណងជំរុញការចរចារជាមួយចិន
អាមេរិកមានគោលបំណងជំរុញការចរចារជាមួយចិន(TTXVN)           (VOV)_នារសៀលថ្ងៃទី ៩ មេសា នៅទីក្រុងប៉េកាំង (ចិន) ប្រធានរដ្ឋ​ចិន  លោក Xi Jinping បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិអាមេរិក  លោក Chuck Hagel ដែលកំពុងមានដំណើរទស្សន​កិច្ចនៅចិន។ នៅទីនេះ លោក  Xi Jinping បានចាត់ទុកថា៖ចំពោះ​សភាព​ការណ៍នៅលើពិភពលោកដ៏ស្មុគ្រស្មាញ នាបច្ចុប្បន្ននេះ វិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបើកទូលាយជាង ទៀត ដែលក្នុងនោះ​ កិច្ចសហប្រតិ​បត្តិការយោធានឹងដើរតួនាទីដ៏សែនសំខាន់។ ទំនាក់ទំនងសហប្រតិបត្តិការនេះនឹងអភិវឌ្ឍន៍ ដោយការ​ផ្អែកទៅលើកិច្ចព្រមព្រៀង នៅ​សន្និសីទ​កំពូល​ចិន-អាមេរិក នៅ Sunnylands នាខែឧសភាឆ្នាំ២០១៣។            លោក Chuck Hagel​ បានអោយដឹងថា៖ គោលដៅ​របស់ដំណើរ​ទស្សនកិច្ច នៅចិនលើក នេះគឺបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ និងអាមេរិកមានគោលបំណងជំរុញការចរចារជាមួយចិន ដើម្បីបង្កើនទំនុកទុក ចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាងទៀត៕ 

More