អាមេរិកនិងចិនឯកភាពបង្កើនកិច្ចសហការសំដៅសំរេចលើគោលដៅលុបបំបាត់ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
20/09/2016 09:52
(VOVworld) - សេចក្ដីថ្លែងការណ៍នាថ្ងៃទី១៩ កញ្ញា របស់សេតវិមានបានលើកច្បាស់ថា ថ្នាក់ដឹកនាំទាំង ពីររូបបានថ្កោលទោសការសាកល្បងនុយក្លេអ៊ែរ លើកទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៩ កញ្ញា របស់ ស.ប.បកូរ៉េ ហើយប្ដេជ្ញាចិត្តបង្កើនកិច្ចសហការសំដៅសំរេចលើគោលដៅលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

ប្រធានាធិបតីអាមេរិកលោក Barack Obama (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីចិនលោក Li Keqiang នៅខាងក្រៅសម័យប្រជុំលើកទី៧១របស់មហាសន្និបាតអ.ស.ប (រូបថត៖Xinhua/TTXVN) (VOVworld) - ប្រធានាធិបតីអាមេរិកលោក Barack Obama និងនាយករដ្ឋមន្រ្តី ចិនលោក Li Keqiang បានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជា ច្រើន ក្នុងនោះមានបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។សេចក្ដីថ្លែងការណ៍ពោលខាង លើ ត្រូវបាននាំចេញបន្ទាប់ពីជំនួបសន្ទនារវាងថ្នាក់ដឹកនាំទាំងពីររូបនៅខាងក្រៅ កិច្ចប្រជុំជាន់ខ្ពស់របស់មហាសន្និបាតអ.ស.បនៅទីក្រុងញូវយ៉ក។សេចក្ដីថ្លែង ការណ៍នាថ្ងៃទី១៩ កញ្ញា របស់សេតវិមានបានលើកច្បាស់ថា ថ្នាក់ដឹកនាំទាំងពីររូប បានថ្កោលទោសការសាកល្បងនុយក្លេអ៊ែរលើកទី៥ ដែលបានប្រព្រឹត្តទៅនា ថ្ងៃ ទី៩ កញ្ញា របស់ស.ប.បកូរ៉េ ហើយប្ដេជ្ញាចិត្តបង្កើនកិច្ចសហការសំដៅសំរេច លើ គោលដៅលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។តាមមជ្ឈដ្ឋានមន្ត្រីសេតវិមានថា វ៉ាស៊ីនតោនបានដាស់តឿនប៉េកាំងធ្វើសកម្មភាពជាច្រើនថែមទៀតដើម្បីទប់ស្កាត់ ព្យុងយ៉ាង ព្រមទាំងសង្កត់ធ្ងន់ថា អាមេរិកត្រៀមខ្លួនជាស្រេចធ្វើការចរចារជាមួយ ស.ប.បកូរ៉េ ប្រសិនបើប្រទេសនេះលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ៕
Related





