VOV WorldVOV World
អាមេរិកនិងចិនបានបញ្ចប់ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចលើកទី ៥
12/07/2013 07:15
(VOVworld) – នាថ្ងៃទី ១១ កក្កដា អាមេរិកនិងចិនបានបញ្ចប់ការសន្ទនាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច (S&ED) លើកទី​ ៥ នៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។
អាមេរិកនិងចិនបានបញ្ចប់ការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចលើកទី ៥
អាមេរិកនិងចិនបានបញ្ចប់ការសន្ទនា យុទ្ធសាស្ត្រនិងសេដ្ឋកិច្ច (S&ED) លើកទី ៥ នៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១១ កក្កដា អាមេរិកនិងចិនបានបញ្ចប់ការសន្ទនាយុទ្ធសាស្ត្រនិង សេដ្ឋកិច្ច (S&ED) លើកទី​ ៥ នៅរដ្ឋធានី វ៉ាស៊ីនតោន (អាមេរិក)។ ថ្លែងមតិក្នុងពិធីបញ្ចប់ ការសន្ទនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Jack Lew បានឲ្យដឹងថា៖ ការសន្ទនា លើកនេះត្រូវបានរៀបចំឡើងដោយឈរលើ បណ្ដាការព្រមព្រៀងដែលប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតី​អាមេរិក លោក Barack Obama ទទួលបាន​ ក្នុងជំនួប កំពូលនាខែ មិថុនា កន្លង មក នៅរដ្ឋ California (អាមេរិក)។ លោក Lew បានវាយតំលៃខ្ពស់ ចំពោះការ រីចំរើន ដែលទទួលបានក្នុងបណ្ដាការសន្ទនាទាក់ទិនដល់កិច្ចសហប្រតិបត្តិការ ថាមពល ហិរញ្ញវត្ថុនិងបណ្ដាញ Internet។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីចិន លោក​ Wang Yang ក៏បានសង្កត់ធ្ងន់ទៅលើការបោះជំហាន ដែលទទួលបាន​លើ វិស័យវិនិយោគនិង ពាណិជ្ជកម្ម ហើយអះអាងថា៖  S&ED អាចក្លាយទៅជាវេទិការដ៏សែនសំខាន់ក្នុងការ កសាងទំនាក់ទំនងថ្មីរវាងមហាអំណាចចំនួន ២ នាពេលខាងមុខ៕