អាមេរិកនិងគុយបាពិភាគ្សាអំពីសំណូមពរទូទាត់សងជំងឺចិត្ត
09/12/2015 10:47
(VOVworld) – អាមេរិកនិងគុយបាបានចាប់ផ្តើមដំណើរ ការពិភាគ្សាអំពីបញ្ហាស្មុគ ស្មាញបំផុតក្នុងដំណើរការ ប្រក្រតីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អាមេរិកនិងគុយបាពិភាគ្សាអំពីសំណូមពរទូទាត់សងជំងឺចិត្ត (Image: VNA) (VOVworld) – អាមេរិកនិងគុយបាបានចាប់ផ្តើមដំណើរការពិភាគ្សាអំពី បញ្ហាស្មុគ ស្មាញបំផុតក្នុងដំណើរការប្រក្រតីទំនាក់ទំនងរវាងប្រទេសទាំង ពីរ។ ក្នុងសម័យ ពិភាគ្សានាថ្ងៃទី ៨ ធ្នូ នៅរដ្ឋធានី La Havana របស់គុយបា អាមេរិកបានស្វែងរក ប្រាក់សងជំងឺចិត្តចំនួនពី ៧ ដល់ ៨ ពាន់លាន ដុល្លាអាមេរិកសំរាប់ក្រុមហ៊ុននិងបុគ្គលអាមេរិកចំនួន ៦ ពាន់ មានទ្រព្យ សម្បត្តិនៅប្រទេសកោះ ការីបេនេះដែលត្រូវបានរឹបអូសមុននេះ។ ក្នុង ពេលនោះ រដ្ឋាភិបាលគុយបាបានស្នើរឲ្យសងជំងឺចិត្តការខាតបង់ដោយ បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកដែលស្មើនឹង ១៨១ ពាន់លាន ដុល្លាអាមេរិក។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ អាមេរិកនិងគុយបាបានផ្តើម ឡើងគំនិតរបស់ខ្លួនប៉ុន្តែ គេ មិនទាន់ឈានចូលដំណើរការចរចារជាក់ ស្តែងនៅឡើយ។ ភាគីទាំងពីរបានឯក ភាពរៀបចំជំនួបធ្វើការទី ២ នា ខែមិនាឆ្នាំ ២០១៦ ខាងមុខ៕
Related





