អាមេរិកនិងអ៊ីរ៉ង់កំពុងខិតកាន់តែជិតដល់កិច្ចព្រមព្រៀងមួយ
04/02/2015 10:46
(VOV)_ដោយគោលដៅទទួលបានកិច្ចព្រមព្រៀង១មុនកាលកំណត់ នាខែមិនាខាងមុខ អាមេរិកនិងអ៊ីរ៉ង់បានមានយោគយល់គ្នាទៅវិញទៅមកជាង ដើម្បីឈានទៅដល់កិច្ចព្រមព្រៀង១ស្ដីអំពីកម្មវិធីនុយគ្លេអ៉ែរបស់ Tehran ។

(VOV)_ដោយគោលដៅទទួលបានកិច្ចព្រមព្រៀង១មុនកាលកំណត់ នាខែមិនាខាង មុខ អាមេរិកនិងអ៊ីរ៉ង់បានមានយោគយល់គ្នាទៅវិញទៅមកជាង ដើម្បីឈានទៅ ដល់កិច្ចព្រមព្រៀង១ស្ដីអំពីកម្មវិធីនុយគ្លេអ៉ែរបស់ Tehran ។ មជ្ឈដ្ឋានសារព័ត៍មាន អាមេរិក បានជូនដំណឹងនាថ្ងៃទី៣កុម្ភះថា៖ បណ្ដាអ្នកការទូតអឺរ៉ុបបានជូនដំណឹង នាពេលថ្មីៗនេះចំពោះបណ្ដាមន្ត្រីអ៊ីស្រាអែល ថា៖ក្នុងប៉ុន្មានថ្ងៃកន្លងទៅ អាមេរិក និងអ៊ីរ៉ង់កំពុងខំប្រឹងប្រែងជំរុញខ្លាំងការចរចារ ខិតជិតមកដល់កិច្ចព្រមព្រៀង១ស្ដី អំពីការអនុញ្ញតអោយអ៊ីរ៉ង់បានរក្សារទុកបន្ទះវត្ថុធាតុដើមនុយគ្លេអ៉ែរ។ នេះគឺជា កាយវិការសកម្ម១ របស់អាមេរិក សំដៅបំផ្លាញ់ចោលភាពទាន់ច្រក ដោយមាន គោលបំណងទទួលបានកិច្ចព្រមព្រៀងរួម១ នាខែមេសារខាងមុខនេះ ដើម្បីអ៊ីរ៉ង់ និងក្រុម P5+1 (រួមមាន៖ អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន អាល្លឺម៉ង់) ចូលក្នុង តុចរចារស្ដីពីបណ្ដាមាត្រាម៉ត់ចត់។ អ្នកការទូតឥណ្ឌាមួយនាក់ក៏បានអោយដឹង ថា៖ កិច្ចព្រមព្រៀងកំពុងចរចារនេះ រួមមានមាត្រានានា ហើយតាមនោះ បណ្ដា សកម្មជននុយគ្លេអ៉ែររបស់អ៊ីរ៉ង់ ក៏ត្រូវស្ថិតនៅខាងក្រោមការគ្រប់គ្រង់ដ៏ម៉ត់ចត់ ពីសហគមន៍អន្តរជាតិដែរ៕
Related





