អាមេរិកនិងរុស្ស៊ីទទួលបានការបោះជំហានក្នុងការពិភាគ្សាអំពីការជៀសវាងប៉ះទង្គិចនៅស៊ីរី
11/10/2015 08:56
(VOVworld) – វិមានបញ្ចកោណបានឲ្យដឹងថា៖ អាមេរិក និងរុស្ស៊ីទទួលបាន ការបោះជំហានក្នុងការពិភាគ្សានាថ្ងៃទី ១០ តុលា សំដៅជៀសរាងលទ្ធភាពការ ប៉ះទង្គិចកើត មានឡើងរវាងកងកំលាំងនៃប្រទេសទាំងពីរលើដែន អាកាសរបស់ ស៊ីរី។

អាមេរិកនិងរុស្ស៊ីទទួលបានការបោះជំហានក្នុងការពិភាគ្សាអំពីការជៀសវាងប៉ះទង្គិចនៅស៊ីរី (Image: VNA) (VOVworld) – វិមានបញ្ចកោណបានឲ្យដឹងថា៖ អាមេរិកនិងរុស្ស៊ីទទួលបាន ការបោះជំហានក្នុងការពិភាគ្សានាថ្ងៃទី ១០ តុលា សំដៅជៀសរាងលទ្ធភាពការ ប៉ះទង្គិចកើតមានឡើងរវាងកងកំលាំងនៃប្រទេសទាំងពីរលើដែនអាកាសរបស់ ស៊ីរី។ លេខាធិការទទួលបន្ទុកសារព័ត៌មានរបស់វិមានបញ្ជកោណ លោក Peter Cook បានលើកច្បាស់ថា៖ ភាគីទាំងពីរបានពិភាគ្សាអំពីវិធានការបណ្ដាយន្ត ហោះចំបាំងរបស់រុស្ស៊ីនិងកងកំលាំងចម្រុះដឹកនាំដោយអាមេរិកអាចអនុវត្ត សំដៅធានាសកម្មភាពលើដែនអាកាសនៅស៊ីរីប្រកបដោយសុវត្ថិភាពក្នុង ការវាយប្រហារទៅលើទីតាំងរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)៕
Related
More




