VOV WorldVOV World
អាមេរិកនឹងចាប់បង្ខំស៊ីរីទទួលការខុសត្រូវ
31/08/2013 08:52
ប្រធានាធិបតីអាមេរិក Obama​អះអាងថា នឹងចាប់បង្ខំសីរី សង់វិញ នូវអ្វីដែលស៊ីរីបានប្រព្រឹត្ត
អាមេរិកនឹងចាប់បង្ខំស៊ីរីទទួលការខុសត្រូវ
ប្រធានាធិបតីអាមេរិក Barack Obama  (រូបថតៈhttp://truongtansang.net ) (VOVworld)-ប្រធានាធិបតីអាមេរិក Obama​អះអាងថា នឹងចាប់បង្ខំសីរី សង់វិញនូវអ្វី ដែលស៊ីរីបានប្រព្រឹត្ត។ ប្រធានាធិបតី Obama ជាថ្មីនេះបានទទួលថា លោក កំពុង ពិចារណា ចំពោះសកម្មភាព១មានទ្រង់ទ្រាយកំណត់ បន្ទាប់ពីចារកម្មអាមេរិកអះអាង ថា ការវាយប្រហាដោយអាវុធគីមីរបស់ស៊ីរីនាសប្តាហ៌មុន បណ្តាលឲ្យជនស៊ីវិល១ ពាន់៤០០នាក់ត្រូវស្លាប់។ លោក Obamaបានចាត់​ទុកការវាយប្រហាររបស់ស៊ីរី ជាការបង្កហេតុចំពោះពិភពលោក កំរាមគំហែង សន្តិសុខជាតិអាមេរិក និងសម្ព័ន្ធ មិត្ត អ៊ីស្រាអែល ​ទួរគី និង Jordan ផង។           មុននោះ រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry បានប្រកាសរបាយការណ៌ របស់ចារកម្មអាមេរិក អំពីការវាយប្រហាដោយអាវុធជាតិគីមីនាសប្តាហ៌មុន។ លោក Kerry ក៏បានសង្តត់ធ្ងន់ថា ចារកម្មអាមេរិកកំពុងពិនិត្យយ៉ាងមត់ចត់ រាល់ ព័ត៌មាន ដែលប្រមូលផ្តុំបានដើម្បីជៀសវាងកំហុសឆ្គង់ ដូចក្នុងកាលសង្គ្រាមនៅអ៊ីរ៉ាក់។ លោក Kerry ក៏ឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad កំពុង កម្មសិទ្ធកម្មវិធីអាវុធជាតិគីមីធំបំផុតនៅមជ្ឈឹមបូព៌ានេះ។ រដ្ឋមន្រ្តីការបរទេសអាមេរិក Kerry ឲ្យដឹងថែមទៀតថា រដ្ឋាភិបាលរបស់អាមេរិក នឹងបន្តការពិ គ្រោះយោបល់ រដ្ឋសភា និងសម្ព័ន្ធមិត្តអំពីជំហានបន្តបន្ទាប់ទៀតចំពោះស៊ីរី៕