អាមេរិកនឹងផ្តល់កញ្ចប់ជំនួយឧបត្ថម្ភសំរាប់ Jordan
23/03/2013 09:21
(VOVworld) – ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ មជ្ឃឹមបូព៌ា នាថ្ងៃទី ២២ មិនា ថ្លែងមតិក្នុងសន្និសីទការ សែតរួមជាមួយព្រះមហាក្សត្រ Jordan Abdullah ទី ២ ដែលបានរៀបចំឡើង នៅរដ្ឋធានី Amman ប្រធានាធិបតី អាមេរិក លោក Barack Obama បានសន្យាថា៖ អាមេរិកនឹង ផ្តល់កញ្ចប់ជំនួយឧបត្ថម្ភចំនួន ២០០ លានដុល្លាអាមេរិក ដើម្បីជួយ Jordan ដោះស្រាយបញ្ហាជនភៀសខ្លួនស៊ីរីនៅ ប្រទេសនេះ។

(VOVworld) – ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅមជ្ឃឹមបូព៌ា នាថ្ងៃទី ២២ មិនា ថ្លែងមតិក្នុងសន្និសីទការសែតរួមជាមួយព្រះមហាក្សត្រ Jordan Abdullah ទី ២ ដែល បានរៀបចំឡើង នៅរដ្ឋធានី Amman ប្រធានាធិបតីអាមេរិក លោក Barack Obama បានសន្យាថា៖ អាមេរិកនឹងផ្តល់កញ្ចប់ជំនួយឧបត្ថម្ភចំនួន ២០០ លានដុល្លាអាមេរិក ដើម្បីជួយ Jordan ដោះស្រាយបញ្ហាជនភៀសខ្លួនស៊ីរីនៅ ប្រទេសនេះ។ ក្រៅពីនោះ លោក Obama បានសម្តែងនូវការព្រួយបារម្មហ៍ចំពោះ ការដែលស៊ីរីអាចក្លាយទៅជា ទីកន្លែងសំរាប់ពួកភេវរកម្ម។ ប្រធានាធិបតី Obama បានព្រមានថា៖ ការដែល កំលាំង ប្រដាប់អាវុធនៅស៊ីរីបានប្រើប្រាស់អាវុធគីមីគឺ ជាកត្តាដែលធ្វើឲ្យសហមគម៍អន្តរជាតិ ធ្វើសកម្មភាព។ ទន្ទឹមនឹងនោះ លោក Obama ក៏បានឲ្យ ដឹងទៀតថា៖ អាមេរិកនឹង ជួយឧបត្ថម្ភភាគីប្រឆាំងនៅស៊ីរី៕
Related




