VOV WorldVOV World
អាមេរិកបានអំពាវនាវក្រិកនិង EU ព្រមព្រៀង
07/07/2015 10:27
Vovworld-សេតវិមាននាថ្ងៃទី៦កក្កដាបានអំពាវនាវ​ Athens និងសហភាព​អឺរ៉ុប​ព្រមព្រៀង​យ៉ាងចាប់រហ័ស
អាមេរិកបានអំពាវនាវក្រិកនិង EU ព្រមព្រៀង
អាមេរិកបានអំពាវនាវក្រិកនិង EU ព្រមព្រៀង         Vovworld-សេតវិមាននាថ្ងៃទី៦កក្កដាបានអំពាវនាវ​ Athens និងសហភាព​អឺរ៉ុប ​ព្រមព្រៀង​យ៉ាងចាប់រហ័សដើម្បីរក្សាប្រទេសនេះនៅដំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ជៀសផុតពីសេណារីអូផ្ដួលរំលំមានគ្រោះអាសន្នប្រតិកម្មអសកម្ម​សំរាប់​ដំបន់​ទាំង ​មូល។ ​ថ្លែងមតិចំពោះមជ្ឈដ្ឋានសារព័ត៌មានអ្នកនាំពាក្យ​សេតវិមាន​ Josh Earnest បាន សង្កត់ធ្ងន់ថា នេះជាការសាកល្បងសំរាប់​ទ្វីប​អឺរ៉ុប​ក្នុងការស្វែងរកដំណោះស្រាយ ​សំរាប់​ក្រិក។         ដោយក្តីសង្ឃឹមដាស់តឿន Athens និងភាគីនានាតភ្ជាប់ឡើងវិញការ​ចរចារ​ស្ដីពី ​ដំណោះស្រាយជួយឧបត្ថម្ភក្រិក​នាថ្ងៃទី៦កក្កដា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​អាមេរិក Jack Lew បានចរចារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីក្រិក Alexis Tsipras និងរដ្ឋមន្ត្រី​ ក្រសួង​ហិរញ្ញវត្ថុនៃប្រទេសនេះ។ តាមលោក Lew ថា ដំណោះស្រាយជួយឧបត្ថម្ភ នឹង​អនុញ្ញតឲ្យក្រិកនាំចេញការកំណែទម្រង់រចនា​សម្ព័ន្ធនិងហិរញ្ញវត្ថុ។ មុននោះ ​ប្រធានាធិបតី​អាមេរិក​ Barack Obama បានចរចារ​តាមទូរស័ព្ទជាមួយសមភាគីបារាំង Francois Hollande ពិភាគ្សាអំពី​ដំណោះស្រាយ​សំដៅរក្សាក្រិកនៅ Eurozone ផងដែរ៕

More