VOV WorldVOV World
អាមេរិកផ្អាកទំនាក់ទំនងការទូតជាមួយស៊ីរី
19/03/2014 11:17
Vovworld-រដ្ឋាភិបាលអាមេរិកបានសំរេចចិត្តផ្អាកសកម្មភាពរបស់បណ្ដាស្ថាប័នការទូតរបស់ស៊ីរីប្រចាំនៅអាមេរិក។
អាមេរិកផ្អាកទំនាក់ទំនងការទូតជាមួយស៊ីរី
ស្ថានទូតស៊ីរីប្រចាំនៅអាមេរិក (Reuters)         Vovworld-រដ្ឋាភិបាលអាមេរិកបានសំរេចចិត្តផ្អាកសកម្មភាពរបស់បណ្ដា ស្ថាប័នការទូតរបស់ស៊ីរីប្រចាំនៅអាមេរិក។ កាយវិការនេះសំដៅតបតវិញសេចក្តី សំរេចចិត្តបញ្ឈប់ផ្គត់ផ្គងសេវាកម្មកុងស៊ុលសំរាប់ជនស៊ីរីដែលកំពុងរស់នៅ អាមេរិកដែលប្រធានាធិបតីស៊ីរីលោក Bashar al Assad នាំចេញនាដើមសប្ដាហ៍ មុន។         ក្នុងសេចក្តីប្រកាសនាថ្ងៃទី១៨មិនា ក្រសួងការបរទេសអាមេរិកបានប្រកាស ថា ស៊ិរីនឹងត្រូវបិទទ្វាស្ថានទូតនិងស្ថានកុងស៊ុលកត្តិយសនៅអាមេរិក ទន្ទឹមនឹង នោះសំណូមពរបុគ្គលិកការទូតនិងពលរដ្ឋដែលមិនមែនជាជនអាមេរិកត្រូវចាក ចេញពីអាមេរិកមុនថ្ងៃទី៣១មិនាខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោកស្រី Jen Psaki បានឲ្យដឹងថា ការផ្អាកសកម្មភាពរបស់ស្ថាប័ន ការទូតស៊ីរីមានន័យថា​បុគ្គលិកការទូតនៃប្រទេសនេះមិនបានទទួលបែបបទ ការទូតនោអាមេរិក។ សេចក្តីសំរេចចិត្តពោលខាងលើក៏មិនជិះឥទ្ធិពលដល់ ដំណាងការទូតរបស់ស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិឡើយ៕