អាមេរិកបង្កើនការខំប្រឹងប្រែងប្រឆាំង IS
07/07/2015 10:49
(VOVworld) – នាថ្ងៃទី ៦ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសថា៖ សម្ព័ន្ធភាព អន្តរជាតិដឹកនាំដោយអាមេរិកកំពុងបង្កើននិងបើកទូ លាយទ្រង់ទ្រាយយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអង្គ ការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី។

អាមេរិកបង្កើនការខំប្រឹងប្រែងប្រឆាំង IS (Image: VNA) (VOVworld) – នាថ្ងៃទី ៦ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសថា៖ សម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអាមេរិកកំពុងបង្កើននិង បើកទូ លាយទ្រង់ទ្រាយយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋឥស្លាម ស្វ័យប្រកាស (IS) នៅស៊ីរី។ ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា៖ កងទ័ព ចម្រុះនឹងវាយប្រហារ ទៅលើបណ្ដាមេដឹកនាំនិងហេដ្ឋារចនាសម្ព័ន្ធរបស់ IS នៅស៊ីរី។ ប៉ុន្តែ លោក Obama ក៏បានលើកច្បាស់ដែរថា៖ នាបច្ចុប្បន្ន វ៉ាស៊ីនតោនមិនទាន់មានផែនការបញ្ជូនបន្ថែមទាហានអាមេរិកទៅកាន់ ឯបរទេសនិងកងកំលាំងក្នុងតំបន់ត្រូវតែជា កំលាំងស្នូលក្នុងការប្រយុទ្ធ ជាមួយ IS។ នៅស៊ីរី បណ្ដាជនប្រដាប់អាវុធ IS បានដណ្តើមការត្រួត ពិនិត្យទីរួមស្រុក Ain Issa ឡើងវិញ នាថ្ងៃទី ៦ កក្កដា។ ក្រោយការប៉ះទង្គេច ដ៏សារហាវជាមួយបណ្ដាអង្គភាពការពារប្រជាជនរបស់ជន ឥស្លាម Kurd (YPG)។ ក្នុងពេលនោះ IS បានដំណើការវាយប្រហារអត្តឃាត ដោយគ្រាប់បែកជាបន្តបន្ទាប់តម្រង់ទៅលើកំលាំងសន្តិសុខនៅភាគ ខាងលិចអ៊ីរ៉ាក់ដែលធ្វើឲ្យបុគ្គលិកសន្តិសុខចំនួន ១៥ នាក់ត្រូវស្លាប់និង ១៨ នាក់រងរបួស៕
Related
More




