អាមេរិកបញ្ឈប់ការលក់គ្រាប់បែកចង្កោមសំរាប់អារ៉ាប់ប៊ីសាអូឌីត
29/05/2016 09:11
(VOVworld) - រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Barack Obama បានបញ្ឈប់ការលក់គ្រាប់បែកចង្កោម សំរាប់អារ៉ាប់ប៊ីសាអូឌីតក្នុងកាលៈទេសៈដែលមាន ព័ត៌មានថា ប្រភេទអាវុធនេះកំពុងធ្វើឲ្យការខូចខាត ស៊ីវិលកើនឡើងនៅយេម៉ែន។

គ្រាប់បែកចង្កោមរបស់អាមេរិកត្រូវបានប្រើប្រាស់នៅយេម៉ែន (រូបថត៖scmp.com) (VOVworld) - រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Barack Obama បាន បញ្ឈប់ ការលក់គ្រាប់បែកចង្កោមសំរាប់អារ៉ាប់ប៊ីសាអូឌីតក្នុងកាលៈទេសៈដែលមានព័ត៌មាន ថា ប្រភេទអាវុធនេះកំពុងធ្វើឲ្យការខូចខាតស៊ីវិលកើនឡើងនៅ យេម៉ែន។ទស្សនាវដ្ដី Foreign Policy នាថ្ងៃទី២៨ ឧសភា បានដកស្រង់សម្ដីរបស់ មន្ត្រីអាមេរិកឲ្យដឹងថា សេតវិមានបានបញ្ឈប់ការលក់ប្រភេទអាវុធនេះសំរាប់ អារ៉ាប់ប៊ីសាអូឌីតដែលមុន នេះសំដៅជួយឧបត្ថម្ភប្រទេសនេះក្នុងការប្រយុទ្ធ ប្រឆាំងក្រុមឧទ្ទាមជន Shiite នៅ យេម៉ែន។គ្រាប់បែកចង្កោមជាប្រភេទអាវុធមាន កម្លាំងបំផ្លិចបំផ្លាញលើផ្ទៃដីដ៏ធំ ទូលាយ។អង្គការការពារសិទ្ធិមនុស្សពិភពលោកជាច្រើនបានរិះគន់ការប្រើប្រាស់ គ្រាប់បែកចង្កោមក្នុងសង្គ្រាមគឺអំពើដ៏សាហាវឃោឃៅ ហើយកំពុងចលនាហាម ឃាត់ប្រភេទអាវុធនេះ៕
Related





