អាមេរិកប្រកាសបន្តដំណើការយាមល្បាតនៅសមុទ្រខាងកើត
22/05/2015 10:12
(VOVworld) – នាថ្ងៃទី ២១ ឧសភា អាមេរិកបានប្រកាស បន្តដំណើរការយាមល្បាតនៅសមុទ្រនិងលើអាកាសក្នុង តំបន់សមុទ្រអន្តរជាតិបន្ទាប់ពីកងទ័ពជើងទឹកចិនបាន ព្រមានជាបន្តបន្ទាប់ហើយស្នើរឲ្យយន្តហោះស៊ើបការ របស់អាមេរិកដកចេញពីដែន អាកាសនេះលើសមុទ្រ ខាងកើត។

អាមេរិកប្រកាសបន្តដំណើការយាមល្បាតនៅសមុទ្រខាងកើត (Image: VNA) (VOVworld) – នាថ្ងៃទី ២១ ឧសភា អាមេរិកបានប្រកាសបន្តដំណើរការយាមល្បាត នៅសមុទ្រនិងលើអាកាសក្នុងតំបន់សមុទ្រអន្តរជាតិបន្ទាប់ពីកងទ័ពជើងទឹកចិនបាន ព្រមានជាបន្តបន្ទាប់ហើយស្នើរឲ្យយន្តហោះស៊ើបការរបស់អាមេរិកដកចេញពីដែន អាកាសនេះលើសមុទ្រខាងកើត។ ថ្លែងមតិនៅសន្និសីទកាសែតមួយ ឧបការី រដ្ឋមន្ត្រី ការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ារ-ប៉ាស៊ីហ្វិក លោក Daniel Russel បាន ប្រសាសថា៖ ដំណើជើងហោះហើររបស់អាមេរិកគឺស្របច្បាប់ទាំងស្រុងនិងកងទ័ព ជើងទឹកអាមេរិករួមជាមួយយន្តហោះយោធានៃប្រទេសនេះនឹងបន្តសកម្មភាពយាម ល្បាតនេះលើតំបន់សមុទ្រនិងអាកាសអន្តរជាតិ។ លោក Russel បានឲ្យដឹងថែមទៀត ថា៖ អាមេរិកនឹងធ្វើសកម្មភាពដើម្បីធានាឲ្យប្រទេសទាំងអស់ទទួលបានសិទ្ធិនេះ។ មនុនោះ កាណាល់ទូរទស្សន៍អាមេរិក CNN បានចេញផ្សាយវីដេអ៊ូរស្តីពីការដែលកង ទ័ពជើងទឹកចិនបានព្រមានយន្ហោះស៊ើបការរបស់អាមេរិកដែលបានយាមល្បាតលើ តំបន់សមុទ្រអន្តរជាតិជិតនឹងកោះសប្បនិមិតដែលចិនបាន កសាងខុសច្បាប់លើ សមុទ្រខាងកើត៕
Related





