អាមេរិកប្រកាសយុទ្ធសាស្ត្រយោធាជាតិឆ្នាំ២០១៥
02/07/2015 10:06
(VOVworld) - វិមានបញ្ចកោណនាថ្ងៃទី១ កក្កដាបាន ប្រកាសយុទ្ធសាស្ត្រយោធា ជាតិឆ្នាំ២០១៥ ក្នុងនោះ កំណត់បណ្ដាវិធានការនិងរបៀបដែលកងទ័ពអាមេរិក នឹងប្រើប្រាស់ដើម្បីការពារនិងជំរុញផលប្រយោជន៍ ជាតិនិងសន្តិសុខនៃប្រទេសខ្លួន។

អាមេរិកសំដែងការព្រួយបារម្មណ៍អំពីការដែលចិនកសាងកោះសិប្បនិម្មិតនៅសមុទ្រខាងកើត (រូបថត៖internet) (VOVworld) - វិមានបញ្ចកោណនាថ្ងៃទី១ កក្កដាបានប្រកាសយុទ្ធសាស្ត្រយោធាជាតិ ឆ្នាំ២០១៥ក្នុងនោះកំណត់បណ្ដាវិធានការនិងរបៀបដែលកងទ័ពអាមេរិកនឹងប្រើ ប្រាស់ដើម្បីការពារនិងជំរុញផលប្រយោជន៍ជាតិនិងសន្តិសុខនៃប្រទេសខ្លួន។ក្នុង យុទ្ធសាស្ត្រនេះ អាមេរិកសំដែងការព្រួយបារម្មណ៍អំពីការដែលចិនកសាងកោះ សិប្បនិម្មិតនៅសមុទ្រខាងកើត ដោយចាត់ទុកថាសកម្មភាពនេះកំពុងបណ្ដាលឲ្យ ភាពតានតឹងកើនឡើងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។យុទ្ធសាស្ត្រ ថ្មីនេះក៏បានសង្កត់ ធ្ងន់ថា អាមេរិកត្រូវត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងអង្គការ ភេរវកម្មជ្រុលនិយម នានា ជាពិសេសគឺអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅ អ៊ីរ៉ាក់និងស៊ីរី៕
Related





