VOV WorldVOV World
អាមេរិកអះអាងថានឹងបន្តរក្សាកងកម្លាំងយោធានៅជប៉ុនក្រោមអំណាចរបស់ប្រធានាធិបតីជាប់ឆ្នោតលោក D. Trump
11/11/2016 08:49
(VOVworld) - នាថ្ងៃទី១០ វិច្ចិកា មេបញ្ជាការកងកម្លាំង អាមេរិកនៅជប៉ុន ឧត្តមសេនីយ៍ទោ Jerry Martinez អះអាងថា ជ័យជំនះរបស់លោក Donald Trump ក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី៨ វិច្ចិកា កន្លងទៅ នឹងមិនជះឥទ្ធិពលទៅលើការដាក់ពង្រាយកងកម្លាំងយោធាអាមេរិកប្រចាំនៅជប៉ុននោះទេ។
អាមេរិកអះអាងថានឹងបន្តរក្សាកងកម្លាំងយោធានៅជប៉ុនក្រោមអំណាចរបស់ប្រធានាធិបតីជាប់ឆ្នោតលោក D. Trump
មេបញ្ជាការកងកម្លាំងអាមេរិកនៅជប៉ុន ឧត្តមសេនីយ៍ទោ Jerry Martinez (រូបថត៖dvidshub.net) (VOVworld) - នាថ្ងៃទី១០ វិច្ចិកា មេបញ្ជាការកងកម្លាំងអាមេរិកនៅជប៉ុន ឧត្តម សេនីយ៍ទោ Jerry Martinez អះអាងថា ជ័យជំនះរបស់លោក Donald Trump ក្នុងការ បោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី៨ វិច្ចិកាកន្លងទៅ នឹងមិនជះឥទ្ធិពលទៅ លើការដាក់ពង្រាយកងកម្លាំងយោធាអាមេរិកប្រចាំនៅជប៉ុននោះទេ។ថ្លែងមតិនៅ សន្និសីទកាសែតមួយនៅមូលដ្ឋានសឹកអាមេរិកប្រចាំនៅខេត្ត Yamaguchi ប៉ែកខាង លិចជប៉ុន ឧត្តមសេនីយ Martinez បានអះអាងថា ជប៉ុននឹងមិនឃើញ មានការថយ ចុះក្នុងទំនាក់ទំនងសម្ព័ន្ធភាព ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ឡើយ ព្រមទាំងសំដែងជំនឿជាក់ថា សម្ព័ន្ធភាពអាមេរិក-ជប៉ុននឹងរឹងមាំជានិច្ច៕