VOV WorldVOV World
អាមេរិកអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានរក្សាការសន្ទនា
10/01/2016 08:43
(VOVworld) - រឿងហេតុដែលក្រុមខ្មាន់កាំភ្លើងចំនួន៦ នាក់បានវាយប្រហារទៅលើមូលដ្ឋានទ័ពជើងអាកាស Pathankot របស់ឥណ្ឌា នាថ្ងៃទី២ មករា កន្លងទៅ បានបំផុសឡើងការសង្ស័យអំពីលទ្ធភាពប្រព្រឹត្តទៅ ការសន្ទនារវាងភាគីទាំងពីរ៕
អាមេរិកអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានរក្សាការសន្ទនា
ទាហានឥណ្ឌាបំពេញភេរវកម្មនៅមូលដ្ឋានទ័ពជើងអាកាស Pathankot (រូបថត៖AFP/TTXVN) (VOVworld) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី៩ មករា បានធ្វើ ការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Nawaz Sharif ក្នុងនោះ សំដែងសេចក្ដីសង្ឃឹមថា ប៉ាគីស្ថាននិងឥណ្ឌានឹងបន្តចរចារដោយ មិនអើពើដល់ កម្លាំងភេរវកម្មនានាដែលកំពុងស្វែងរកវិធានការបំផ្លិចបំផ្លាញការខំប្រឹងប្រែងនេះ  ជាពិសេសគឺការវាយប្រហារនាពេលថ្មីៗនេះតម្រង់ទៅលើមូល ដ្ឋានទ័ពជើងអា កាសរបស់ឥណ្ឌា។ខុទ្ទកាល័យនាយករដ្ឋមន្រ្តីប៉ាគីស្ថានបានស្រង់សម្ដីលោក Kerry សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបន្តជំនួបចរចាររវាងឥណ្ឌា និងប៉ាគី ស្ថានដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងលើកត្រដែតតួនាទីដឹកនាំ របស់ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក្នុងការធានាជំនួបចរចារនេះផងដែរ។ នៅខែមុន រដ្ឋអំណាច Islamabad និង New Delhi បានឯកភាពចាប់ផ្ដើមឡើងវិញ នូវការសន្ទនាលើគ្រប់វិស័យក្រោយពីរយៈពេល៧ឆ្នាំត្រូវផ្អាក។ប៉ុន្តែ រឿងហេតុ ដែលក្រុមខ្មាន់កាំភ្លើងចំនួន៦នាក់បានវាយប្រហារទៅលើមូលដ្ឋានទ័ពជើង អាកាស Pathankot របស់ឥណ្ឌា នាថ្ងៃទី២ មករា កន្លងទៅ បានបំផុសឡើងការ សង្ស័យអំពីលទ្ធភាពប្រព្រឹត្តទៅការសន្ទនារវាងភាគីទាំងពីរ៕

More