VOV WorldVOV World
អាមេរិកអបអរសាទរការដែលចិនបានដក់ស្ថានីយខួង Haiyan Shiyou ៩៨១
17/07/2014 08:46
(VOV)_ថ្លែងមតិនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៧ កក្កដា (តាម​ម៉ោងវៀតណាម) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen Psaki បាន​ប្រកាសថា៖
អាមេរិកអបអរសាទរការដែលចិនបានដក់ស្ថានីយខួង Haiyan Shiyou ៩៨១
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen Psaki (VOV)_ថ្លែងមតិនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៧ កក្កដា (តាម​ម៉ោង វៀត ណាម) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen Psaki បាន​ប្រកាសថា៖           “ អាមេរិកអបអរសាទរការដែលចិនបានដក់ស្ថានីយខួងនៅទីកន្លែងជិតប្រ ជុំ​កោះ Hoang Sa ទៅដល់តំបន់ជិតកោះ Hainan ។ ករណីទាក់ទិនដល់​ស្ថានីយ​ខួង​ នេះ​ បានសង្កត់ធ្ងន់ទៅលើការចាំបាច់របស់ច្បាប់អន្តរជាតិ ដើម្បី​ទទួល​បាន​ការ យល់ដឹងរួមសំរាប់កាយវិការ និងរបៀបប្រតិបត្តិការរបស់ភាគីនានា​ទាមទារអំពី អធិបតេយ្យភាពនៅក្នុងតំបន់។”           អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសង្កត់ធ្ងន់ថា៖ អាមេរិកគាំទ្រ​បណ្ដាភាគីជាប់ពាក់ព័ន្ធ ស្ម័គ្រចិត្តបញ្ឈប់រាល់​សកម្មភាព​ដោយឯកតោភាគី​​និង មាន​ចរិតលក្ខណះបង្ករឿងហេតុ ដើម្បីជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍រួម ស្ដីពី​ប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត នាឆ្នាំ ២០០២ រវាងចិននិង ​អាស៊ាន។           ស្ដីពីទស្សនះរបស់អាមេរិក ចំពោះការដែលចិនបានប្រកាសថានឹងបន្ត​បណ្ដាសកម្មភាពរុករកនៅក្នុងតំបន់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាន អះអាងថា៖ អាមេរិកមានផលប្រយោជន៍ជាតិក្នុងការរក្សារសន្តិភាព និងស្ថិរភាព  គោរពច្បាប់អន្តរជាតិ សកម្មភាពពាណិជ្ជកម្មស្របច្បាប់ដោយមិនត្រូវរារាំង ​ សេរីភាព នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត៕

More