VOV WorldVOV World
អាមេរិកសន្យាតាមដានគោលមាគ៌ាការទូតក្នុងបញ្ហានុយគ្លេអ៊ែអ៊ីរ៉ង់
21/03/2014 09:50
Vovworld-វ៉ាស៊ីងតោនសន្យាតាមដានដំណោះស្រាយការទូតក្នុងការដោះ ស្រាយ សំណុំឯកសារនុយគ្លេអ៊ែអ៊ីរ៉ង់ ពីព្រោះនេះជាមូលដ្ឋាននៃដំណោះស្រាយ​ដែលអាចសំរេចមួយ។
អាមេរិកសន្យាតាមដានគោលមាគ៌ាការទូតក្នុងបញ្ហានុយគ្លេអ៊ែអ៊ីរ៉ង់
អាមេរិកសន្យាតាមដានគោលមាគ៌ាការទូតក្នុងបញ្ហានុយគ្លេអ៊ែអ៊ីរ៉ង់ (PressTV)         Vovworld-វ៉ាស៊ីងតោនសន្យាតាមដានដំណោះស្រាយការទូតក្នុងការដោះ ស្រាយ សំណុំឯកសារនុយគ្លេអ៊ែអ៊ីរ៉ង់ ពីព្រោះនេះជាមូលដ្ឋាននៃដំណោះស្រាយ​ដែលអាចសំរេចមួយ។ នេះជាសាររបស់ប្រធានាធិបតីអាមេរិកលោក Barack Obama នាំចេញក្នុង​សន្ទរកថាក្នុងឱកាសឆ្នាំថ្មី Nowruz របស់ប្រជាជនអ៊ីរ៉ង់។         ក្នុងសន្ទរកថានាថ្ងៃទី២០មិនា ប្រធានាធិបតី Obama បានអំពាវនាវរដ្ឋ​អំណាច Tehran គ្រប់ជាន់ថ្នាក់ក្ដាប់ជាប់ការចរចារនុយគ្លេអ៊ែជាមួយក្រុម P5+1 សំដៅបញ្ឈប់ ភាពឯកតោសេដ្ឋកិច្ច។ ការដែលអ៊ីរ៉ង់គោរពកិច្ចសន្យា​អន្តរជាតិ​​នឹង​បើកផ្លូវសន្ទនា និងបង្កើតទំនុកទុកចិត្តគ្នាទៅវិញទៅមកដើម្បីរួមគ្នាសហប្រតិបត្តិការនិងក្នុងពេល នោះលោកខាងលិចនឹងបន្ធូស្រាលបទដាក់ទណ្ឌកម្ម៕