VOV WorldVOV World
អាមេរិកដាក់ពង្រាយកងទ័ពទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត
23/04/2014 11:31
(VOVworld)-ក្នុងកាយវិការ១ត្រូវបានចាត់ទុកជាសកម្ម ភាពបង្កសម្ពាធទៅលើ រុស្ស៊ីអំពីបញ្ហាអ៊ុយក្រែន និង សម្តែងសមាគ្គីភាពជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត នៅទ្វីអឺរ៉ុប
អាមេរិកដាក់ពង្រាយកងទ័ពទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត
អាមេរិកដាក់ពង្រាយកងទ័ពទៅកាន់បណ្តាប្រទេសអឺរ៉ុបខាងកើត (រូបថតៈ AFP) (VOVworld)-ក្នុងកាយវិការ១ត្រូវបានចាត់ទុកជាសកម្មភាពបង្កសម្ពាធទៅលើរុស្ស៊ី អំពីបញ្ហាអ៊ុយក្រែន និងសម្តែងសមាគ្គីភាពជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្តនៅ ទ្វីអឺរ៉ុប អាមេរិកបានសម្រេចដាក់ពង្រាយទាហាចំនួន៦រយនាក់មកដល់ប្រទេស បូឡួញនិងបណ្តាប្រទេសតំបន់ Batic។ថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃទី២២ មេសា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ឧត្តនសេនីយ៍ត្រីកងទ័ព ជើងទឹក លោក John Kirby ឲ្យដឹងថា នេះជាផ្នែក១​នៃវគ្គហ្គឹកហ្វឺនថ្មី។តាមរយៈការដាក់ ពង្រាយកងទ័ពលើកនេះ​វ៉ាស៊ីងតោនបានអះអាងជាថ្មីម្តងទៀតនូវការសន្យា របស់ខ្លួនចំពោះសន្តិសុខរបស់ ទ្វីបអឺរ៉ុប។ លោកKirbyក៏ឲ្យដឹងថែមទៀតថាមិន លើកលែងលទ្ធភាពបណ្តាការហ្វឹកហ្វឺននេះនឹងពង្រីកទៅដល់ បណ្តា ប្រទេស ជាសមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO)នៅតំបន់ពោល ខាងលើឡើយ៕