អាណិកជនជាស្ពានពង្រឹងមិត្តភាពរវាងវៀតណាមជាមួយពិភពលោក
12/11/2016 08:23
(VOVworld)-នាព្រឹកថ្ងៃទី១២វិច្ឆិកា អាណិកជនជាង៥០០នាក់មកពីគ្រប់ទិសទីលើ ពិភពលោកបានអញ្ជើញមកចូលរួមពិធីបើកសន្និសីទជនវៀតណាម

ទិដ្ឋភាពនៃសន្និសីទ (VOVworld)-នាព្រឹកថ្ងៃទី១២វិច្ឆិកា អាណិកជនជាង៥០០នាក់មកពីគ្រប់ទិសទីលើ ពិភពលោកបានអញ្ជើញមកចូលរួមពិធីបើកសន្និសីទជនវៀតណាមនៅឯបរទេសទូ ទាំងពិភពលោកលើកទី៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញភាគខាងត្បូង វៀតណាមចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣វិច្ឆិកា។ សន្និសីទនេះ បានពិភាគ្សាទៅលើ រាល់បញ្ហាជាក់ស្តែងរបស់ទីក្រុងហូជីមិញ តាមនោះប្រមូលផ្តុំនិងពង្រីកបញ្ញារបស់ អាជីវក ជាអាណិកជន សំដៅស្វែងរកដំណោះស្រាយជាក់ស្តែងមានប្រសិទ្ធិភាព ដល់បញ្ហាចាំបាច់និង យូរអង្វែងរបស់ទីក្រុង រួមចំណែកនាំទីក្រុងហូជីមិញក្លាយទៅ ជារូបសណ្ឋានសម្រាប់ ការងារចលនា កសាងគោលនយោបាយប្រមូលផ្តុំការរួមវិ ភាគទានរបស់អាណិកជន។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថា៖ “ខ្ញុំស្នើឲ្យតំណាងក្នុងប្រទេសនិងអាណិកជន រួមគ្នាផ្លាស់ប្តូរយោបល់ ចែករំ លែក បទពីសោធន៍ផ្ទាល់ខ្លួននិងមេរៀនរបស់ប្រទេសនានាលើពិភពលោក បន្ទាប់ នោះ លើកសំណើនូវដំណោះស្រាយសម្រាប់វិស័យទាំងអស់របស់ទីក្រុង។ខ្ញុំជឿ ជាក់មុតមាំថា រាល់បទអន្តរាគមន៍និងការផ្តល់មតិជាច្រើននៅក្នុងសន្និសីទនេះ នឹងនាំមកនូវគោលគំនិតថ្មីជាច្រើនប្រកបដោយប្រសិទ្ធិភាព”៕
Related





