VOV WorldVOV World
អាស៊ាន-ចិនសហប្រតិបត្តិការអនុវត្តបណ្ដាគោលដៅសហសវត្ស
19/09/2016 10:45
(VOVworld) – នាថ្ងៃទី ១៩ កញ្ញា នៅទីក្រុង Jakarta ឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅសន្និសីទជំនាញស្តីពីរបៀប វារៈអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០។
អាស៊ាន-ចិនសហប្រតិបត្តិការអនុវត្តបណ្ដាគោលដៅសហសវត្ស
អាស៊ាន-ចិនសហប្រតិបត្តិការអនុវត្តបណ្ដាគោលដៅសហសវត្ស (VNA) (VOVworld) – នាថ្ងៃទី ១៩ កញ្ញា នៅទីក្រុង Jakarta ឥណ្ឌូណេស៊ី បានប្រព្រឹត្តទៅ សន្និសីទជំនាញស្តីពីរបៀបវារៈអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០។ ថ្លែងមតិនៅ ទីនេះ លោក Haoliang Xu នាយកខុទ្ទកាល័យទទួលបន្ទុក តំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់ UNDP បានសង្កត់ធ្ងន់ទៅលើអត្ថន័យនៃរបៀបវារៈ ឆ្នាំ ២០៣០ ដែលត្រូវ បានអនុម័តនៅសន្និសីទកំពូល អ.ស.ប. នាខែកញ្ញាឆ្នាំ ២០១៥ ។ របៀបវារៈបាន នាំចេញទស្សនៈវិស័យ ទិសដៅអនុវត្ត ទំនាក់ទំនង ដៃគូនិងសកម្មភាពអភិវឌ្ឍន៍ និរន្តរភាពលើពិភពលោកទាំងមូលក្នុង ១៥ ឆ្នាំ ខាងមុខ។ រីឯខ្លួនវិញ អគ្គលេខា ធិការរងអាស៊ាន លោក Vongthep Arthakavalvatee បានឲ្យដឹងថា៖ សន្និសីទលើក នេះបានជួយបណ្ដាប្រទេស​អាស៊ាន ចិន និង UNDP បង្កើនកិច្ចសហប្រតិបត្តិការ  ជំរុញការអភិវឌ្ឍន៍ និរន្តរភាព ព្រមទាំង ឆ្ពោះទៅការអនុវត្តទស្សនៈវិស័យ អាស៊ាននាឆ្នាំ ២០២៥ ផងដែរ៕