អាស៊ាន - EU ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
04/07/2015 09:05
(VOVworld) – សន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន - EU លើកទី ២៣ ដែល បានប្រព្រឹត្តទៅនាថ្ងៃទី ២ កក្កដា នៅទីក្រុង Brussels របស់បែលហ្ស៊ីក សំដៅ ពិនិត្យមើល ការបង្កើនទំនាក់ទំនងដៃគូទ្វេភាគីនិងពិភាក្សាអំពីទិស ដៅសហប្រតិ បត្តិការនាពេលអនាគត។

អាស៊ាន - EU ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (Image: VNA) (VOVworld) – សន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់អាស៊ាន - EU លើកទី ២៣ ដែល បានប្រព្រឹត្តទៅនាថ្ងៃទី ២ កក្កដា នៅទីក្រុង Brussels របស់បែលហ្ស៊ីក សំដៅ ពិនិត្យមើលការបង្កើនទំនាក់ទំនងដៃគូទ្វេភាគីនិងពិភាក្សាអំពីទិសដៅសហប្រតិ បត្តិការនាពេលអនាគត។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung និងលោក Ugo Atsuto ប្រធានស្តីទីនាយកដ្ឋានទទួលបន្ទុកតំបន់ អាស៊ី-ប៉ាស៊ីហ្វិកចំណុះស្ថាប័នកិច្ចការបរទេសអឺរ៉ុបអញ្ជើញសហអធិបតី។ អង្គសន្និសីទបានឯកភាពត្រូវតែមានយន្តការបង្កើនការតាមដានដំណើការឆ្ពោះ ទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន- EU ហើយស្វាគមន៍ការផ្តើមគំនិត នេះរបស់ថៃ។ អាស៊ាននិង EU សង្កត់ធ្ងន់ទៅលើវិស័យដែលភាគីទាំង ២ យកចិត្តទុកដាក់ដូចជា៖ សន្តិសុខនាវាចរណ៍ កិច្ចសហប្រតិបត្តិការប្រឆាំង បទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងភេវរកម្ម ពាណិជ្ជកម្មនិងវិនិយោគ ជាដើម។ ភាគី EU បានអះអាងនូវគោលបំណងសហប្រតិបត្តិការយ៉ាងជិត ស្និតជាមួយអាស៊ន ហើយសន្យាត្រៀមខ្លួនជាស្រេចចែករំលែកបណ្ដាបទ ពិសោធន៍សមាហរណកម្មរបស់ អឺរ៉ុប ផងដែរ៕
Related





