VOV WorldVOV World
អាស៊ាន Roadshow៖ ដំណើរជួបប្រាស្រ័យវប្បធម៌និងទេសចរណ៍រវាង អាស៊ាននិងកូរ៉េខាងត្បូង
06/11/2015 11:07
(VOVworld) – ចាប់ពីថ្ងៃទី ៥ ដល់ទី​១៤ វិច្ឆិកា មជ្ឈមណ្ឌល អាស៊ាន-កូរ៉េខាងត្បូង បានរៀបចំកម្មវិធី “អាស៊ាន Roadshow” សំដៅបង្កើនការយល់ដឹងស្តីពីវប្បធម៌ និងទេសចរណ៍របស់ ប្រទេសអាស៊ាននានាក្នុងប្រជាពលរដ្ឋកូរ៉េខាងត្បូង តាមរយៈ នោះ ជំរុញការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។
អាស៊ាន Roadshow៖ ដំណើរជួបប្រាស្រ័យវប្បធម៌និងទេសចរណ៍រវាង អាស៊ាននិងកូរ៉េខាងត្បូង
អាស៊ាន Roadshow៖ ដំណើរជួបប្រាស្រ័យវប្បធម៌និងទេសចរណ៍រវាង អាស៊ាននិងកូរ៉េខាងត្បូង (Image: VNA) (VOVworld) – ចាប់ពីថ្ងៃទី ៥ ដល់ទី​១៤ វិច្ឆិកា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង បានរៀបចំកម្មវិធី “អាស៊ាន Roadshow” សំដៅបង្កើនការយល់ដឹងស្តីពីវប្បធម៌និង ទេសចរណ៍របស់ប្រទេសអាស៊ាននានាក្នុងប្រជាពលរដ្ឋកូរ៉េខាងត្បូង តាមរយៈ នោះ ជំរុញការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ តាមផែនការ ជើងរថយន្តទេសចរណ៍ពោលខាងលើនឹងចាប់ធ្វើដំណើរពីរដ្ឋធានី  Seoul នឹងឆ្លង កាត់ទីក្រុងធំៗរបស់កូរ៉េខាងត្បូងគឺ Busan និង Gwangju។ នៅទី កន្លែងឈប់និមួយៗ នឹងមានរៀបចំឡើងសកម្មភាពវប្បធម៌សម្បូរបែបរបស់ប្រទេសអាស៊ាននានា។ ក្រៅពីនោះ គណៈចាត់តាំងនឹងជ្រើសរើសអ្នកស្ម័គ្រចិត្តជានិស្សិតចំនួន ១៥០ នាក់មកពីបណ្ដាប្រទេសអាស៊ានដែលកំពុងរៀនសូត្រនៅកូរ៉េខាងត្បូងឲ្យចូលរួម កម្មវិធីដើម្បីឧទ្ទេសនាមផ្សព្វផ្សាយវប្បធម៌ទឹកដីប្រទេសខ្លួនដល់ ប្រជាពល រដ្ឋប្រទេសសាមី៕