អាស៊ានឆ្ពោះទៅកសាងសហគមន៍សេដ្ឋកិច្ចត្រូវនឹងគោលដៅ
08/03/2013 11:46
VOV-នាថ្ងៃទី៨មិនាសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី១៩បានបើកជាផ្លូវការនៅទីក្រុងហាណូយជា មួយការចូលរួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្ម របស់ប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស អគ្គលេខាធិការអាស៊ានរួមជាមួយមន្ត្រីជាន់ខ្ពស់និងអាជីវករ។

VOV-នាថ្ងៃទី៨មិនាសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩បានបើកជាផ្លូវការនៅ ទីក្រុងហាណូយជាមួយការចូលរួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសសមា ជិកអាស៊ានទាំង១០ប្រទេសអគ្គលេខាធិការអាស៊ានរួមជាមួយមន្ត្រីជាន់ខ្ពស់និងអាជីវករ ។ នៅសន្និសីទបណ្ដារដ្ឋមន្ត្រីបានប្រមូលផ្ដុំពិនិត្យឡើងវិញដំណើរការសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់អាស៊ានក្នុងឆ្នាំ២០១២ ក្នុងនោះវាយតំលៃឡើងវិញការលំបាកជាក់ស្ដែង ត្រូវជំនះពុកពារ។ ក្នុងកាលៈទេសៈលំបាករួមការអនុវត្តការអនុវត្តបណ្ដាកិច្ចសន្យាដូចជា ដំណើរការដែលបានដាក់ចេញជួបការលំបាកជាច្រើនប៉ុន្តែបណ្ដាកិច្ចសន្យាសំខាន់ៗ កំពុងបានសមាជិកអាស៊ានអនុវត្តយ៉ាងសកម្ម។ឆ្លើយសម្ភាសសារព័ត៌មានក្រោយ សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩នារសៀលថ្ងៃទី៨មិនា អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Nguyen Cam Tu បានឲ្យដឹងថា៖ “បណ្ដារដ្ឋមន្ត្រីបានពិនិត្យលើការផ្ដើមគំនិតមយយចំនួនក្នុងក្របខ័ណ្ឌអាស៊ានអំពីការ អភិវឌ្ឍន៍ស្មើរគ្នាតភ្ជាប់របបតភ្ជាប់មនុស្សរបស់អាស៊ានរួមមានការផ្ដើមគំនិតបង្កើន លទ្ធភាពប្រគួតប្រជែងបង្កើនការតភ្ជាប់អាស៊ានជាមួយបណ្ដាដៃគូរកសាងបណ្ដាញ់ អាជីវកម្មអាស៊ានកសាងសម័ត្ថភាពអាជីវកម្មសមរាប់អាជីវករវ័យក្មេងយន្តការជួយ ឧបត្ថម្ភសមរាប់អង្គភាពអាជីវកម្មមថ្យមនិងតូចរបស់អាស៊ាន៕” សន្និសីទពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-EU (SEOM-EU) បានបើកនាព្រឹកថ្ងៃទី៨មិនា (Image: Internet) សន្និសីទពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-EU (SEOM-EU) បានបើកនាព្រឹក ថ្ងៃទី៨មិនាសំដៅត្រៀមរៀបចំខ្លឹមសារឲ្យសន្និសីទពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាននិងស្នងការពាណិជ្ជកម្ម EU (AEM-EU) លើកទី១២បានប្រព្រឹត្តទៅនារសៀល ថ្ងៃដ៏ដែល។ នៅសន្និសីទបណ្ដាមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង EUបានពិភាគ្សាអំពីស្ថាន ភាពទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ាន-EU ស្ថានភាពអនុវត្តកម្មវិធីសហប្រតិ បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មអាស៊ាន-EUជាដើម។ លោកស្រី Helena Konig ប្រធាន ដំណាងទទួលបន្ទុកពាណិជ្ជកម្មរបស់ EU ប្រចាំនៅអាស៊ី-អាគ្នេយ៍អូស្ត្រាលីនិងញូវ សេឡែនបានឲ្យដឹងថា៖ “តាមពិតនេះជាកិច្ចព្រជុំត្រៀមឲ្យការពិភាគ្សារវាងបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអ្នកមានសមត្ថកិច្ច EU តាមដំណើរការក្នុងរយៈពេល២ឆ្នាំកន្លងមក។ យើងបានអនុវត្តដ៏ជោគជ័យ។ ក្រៅពីនោះយើងខ្ញុំបានពិភាគ្សាអំពីរាល់សំណើរឲ្យកម្មវិធីធ្វើការក្នុងរយៈពេល២ឆ្នាំខាងមុខ។ កម្មវិធីនេះនឹងប្រមូលផ្ដុំទៅក្នុងការ ជួយឧបត្ថម្ភនិងផ្លាស់ប្តូរព័ត៌មានមានផលប្រយោជន៍សំរាប់ភាគីទាំងពីរអាស៊ាន និង EU៕”
Related






