VOV WorldVOV World
អាស៊ានគាំទ្រវិធានការសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បន្ននៅថៃ
12/05/2014 08:17
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទកំពូលសមាគម បណ្តាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លើកទី ២៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ឧសភា នៅរដ្ឋធានី Nay Pyi Taw របស់ មីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសនៃ បណ្ដាប្រទេសអាស៊ានបានឲ្យដឹងថា៖ ប្រទេស ជាសមាជិកអាស៊ានកំពុងតាមដានការបំរែបំរួលនៅ ថៃនិងគាំទ្រវិធានការសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បន្ន តាមរយៈការសន្ទនាការប្រតិបត្តិតាមច្បាប់និងការអនុវត្ត បណ្ដាគោលការណ៍ប្រជាធិបតេយ្យ។
អាស៊ានគាំទ្រវិធានការសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បន្ននៅថៃ
អាស៊ានគាំទ្រវិធានការសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បន្ននៅថៃ (Image: Vietnam+) (VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទកំពូលសមាគមបណ្តាប្រជាជាតិអាស៊ី -អាគ្នេយ៍ (អាស៊ាន) លើកទី ២៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១១ ឧសភា នៅរដ្ឋធានី Nay Pyi Taw របស់ មីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស អាស៊ានបានឲ្យដឹងថា៖ ប្រទេសជាសមាជិកអាស៊ានកំពុងតាមដានការបំរែបំរួល នៅថៃនិងគាំទ្រវិធានការសន្តិភាពសំរាប់វិបត្តិនាបច្ចុប្បន្នតាមរយៈការសន្ទនា ការប្រតិបត្តិតាមច្បាប់និងការអនុវត្តបណ្ដាគោលការណ៍ប្រជាធិបតេយ្យ។ ក្នុងសេចក្តីថ្លែងការដែលត្រូវបាននាំចេញក្នុងពិធីបញ្ចប់សន្និសីទកំពូលអាស៊ាន លើកទី ២៤ បណ្ដារដ្ឋមន្ត្រីការបរទេសបានអះអាងជាថ្មីម្តងទៀតនូវសេចក្តីថ្លែង ការរបស់ថ្នាក់ដឹកនាំអាស៊ានគ្រប់រូបស្តីអំពីស្ថានភាពនៅថៃដែលបាននាំចេញ នៅទីក្រុងតូក្យូរបស់ជប៉ុន នាថ្ងៃទី ១៤ ធ្នូរ ឆ្នាំ ២០១៣។ សេចក្តីថ្លែងការនេះ បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃដំណើរការប្រជាធិបតេយ្យក្នុងការស្តារឡើង វិញច្បាប់សន្តិសុខនិងសណ្ដាប់ធ្នាប់ជំរុញការសម្រុះសម្រួលប្រជាជាតិនាំមក ជីវភាពរស់នៅធម្មតាឡើងវិញនៅថៃ។ សេចក្តីថ្លែងការក៏បានលើកច្បាស់ថា៖ បណ្ដាប្រទេសជាសមាជិកអាស៊ានជឿកជាក់ថា៖ថៃនឹងជំនះពុះពារលើការ សាល្បងនាបច្ចុប្បន្ននិងត្រៀមខ្លួនជាស្រេចមានវិធានការជួយឧបត្ថម្ភសម ស្របដោយឈរលើបណ្ដាការកំណត់ក្នុងធម្មនុញ្ញរបស់អាស៊ាន៕