VOV WorldVOV World
អាស៊ានជួបសន្ទនាជាមួយសហគមន៍អង្គភាពអាជីវកម្មរបស់ជប៉ុន
17/04/2014 07:33
(VOVworld) – នាថ្ងៃទី ១៥ មេសា អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានជួបជាមួយតំណាងទទួលបន្ទុក តំបន់អាស៊ាននិងអាស៊ីខាងត្បូងរបស់ អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) លោក Setsuo Luchi
អាស៊ានជួបសន្ទនាជាមួយសហគមន៍អង្គភាពអាជីវកម្មរបស់ជប៉ុន
ការសន្ទនាលើកទី ៧ រវាងអគ្គលេខាធិការអាស៊ាននិង សម្ព័ន្ធភាពបណ្ដាសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនប្រចាំនៅអាស៊ាន (FJCCIA)​ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៥ មេសា អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានជួបជាមួយតំណាងទទួលបន្ទុកតំបន់អាស៊ាននិងអាស៊ីខាងត្បូងរបស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) លោក Setsuo Luchi ដើម្បី ត្រៀមរៀបចំឲ្យការសន្ទនាលើកទី ៧ រវាងអគ្គលេខាធិការអាស៊ាននិងសម្ព័ន្ធ ភាពបណ្ដាសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនប្រចាំនៅអាស៊ាន (FJCCIA) ដែលនឹងប្រព្រឹត្តទៅនៅហ្វីលីពីននាខែមិថុនាខាងមុខ។ ក្នុងជំនួប ភាគីទាំង ២ បានពិភាក្សាអំពីដំណើរសមាហរណកម្មនាបច្ចុប្បន្នរបស់អាស៊ាននិងបណ្ដា បញ្ហាសំខាន់ចំពោះវិនិយោគិនជប៉ុនក្នុងដំណើរការនេះ រួមមាន បែបបទ គយសេរីភាវូបនីយកម្មសេវ៉កម្មនិងកិច្ចការពារកម្មសិទ្ធិបញ្ញា (IPR) បណ្ដា កិច្ចព្រម​ព្រៀងសេរីអាស៊ាន+1ជាដើម។ តាមនោះ ការសន្ទនានៅហ្វីលីពីន នឹងប្រមូលផ្តុំទៅលើការបង្កើនកិច្ចសហប្រតិបត្តិការនិងវិនិយោគរវាងជប៉ុន និងអាស៊ានក៏ដូចជាចែករំលែកឱកាសវិនិយោគសំរាប់កម្មវិធីអភិវឌ្ឍន៍របស់ អាស៊ានក្រោយពីឆ្នាំ ២០១៥៕