VOV WorldVOV World
អាស៊ានបង្កើនទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយជាមួយន័រវេស
10/11/2015 09:19
(VOVworld) - ឯកអគ្គរដ្ឋទូតប្រទេសអាស៊ាននានា ចំណុះគណៈកម្មាធិការអា ស៊ានប្រចាំនៅទីក្រុង Oslo (ACO) ទើបនឹងបានបំពេញទស្សនកិច្ចនៅទីក្រុង Bodo របស់ន័រវេសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ វិច្ឆិកា សំដៅ បង្កើនទំនាក់ទំនងសហ ប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងអាស៊ានជាមួយន័រវេស។
អាស៊ានបង្កើនទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយជាមួយន័រវេស
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai (VOVworld) - ឯកអគ្គរដ្ឋទូតប្រទេសអាស៊ាននានាចំណុះគណៈកម្មាធិការអាស៊ាន ប្រចាំនៅទីក្រុង Oslo (ACO) ទើបនឹងបានបំពេញទស្សនកិច្ចនៅទីក្រុង Bodo របស់ ន័រវេសចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ វិច្ឆិកា សំដៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ លើគ្រប់ជ្រុងជ្រោយរវាងអាស៊ានជាមួយន័រវេស។ក្នុងថានៈជាប្រធាន ACO ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai បាន សង្កត់ធ្ងន់ថា អាស៊ាននិងន័រវេសមានឱកាសសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសគឺ ឧស្សាហកម្មចិញ្ចឹមជលផល បច្ចេកវិទ្យានាវាចរណ៍ បច្ចេកវិទ្យាព័ត៌ មាននិងផ្សព្វ ផ្សាយ និងផលិតកម្មថាមពលនិរន្តរភាព។លោកស្រី Le Thi Tuyet Mai បានសង្កត់ ធ្ងន់ថា ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅន័រវេសជានិច្ច កាលត្រៀមខ្លួនជាស្រេចធ្វើ ស្ពានតភ្ជាប់រវាងទីក្រុង Bodo និងតំបន់ Nordland ជា មួយដៃគូនៅប្រទេសអាស៊ាន នានា ក្នុងនោះមានការតភ្ជាប់អាជីវកម្មដើម្បីជំរុញ ពាណិជ្ជកម្មនិងវិនិយោគ៕