អាស៊ានសម្រេចរៀបចំឯកសារស្តីពីទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥
05/10/2015 08:09
(VOVworld) – ចាប់ពីថ្ងៃទី ២ ដល់ទី ៤ តុលា ឆ្នាំ ២០១៥ ក្រុមបេសកម្មពិសេស ជាន់ខ្ពស់ (HLTF) ទទួលបន្ទុកការ កសាងទស្សនៈវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០១៥ បានដំណើរការកិច្ចប្រជុំនៅទីក្រុង Kuala Lumpur របស់ម៉ាឡេស៊ី។

អាស៊ានសម្រេចរៀបចំឯកសារស្តីពីទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ (Image: VNA) (VOVworld) – ចាប់ពីថ្ងៃទី ២ ដល់ទី ៤ តុលា ឆ្នាំ ២០១៥ ក្រុមបេសកម្មពិសេស ជាន់ខ្ពស់ (HLTF) ទទួលបន្ទុកការកសាងទស្សនៈវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០១៥ បានដំណើរការកិច្ចប្រជុំនៅទីក្រុង Kuala Lumpur របស់ម៉ាឡេស៊ី។ នេះគឺជាកិច្ចប្រជុំចុងក្រោយរបស់ HLTF ទទួលបន្ទុកទស្សនៈវិស័យ សហគមន៍ អាស៊ានក្រោយឆ្នាំ ២០១៥ ដោយមានការចូលរួមរបស់បណ្ដាតំណាង មកពី ប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងតំណាងនៃលេខាធិការដ្ឋាន អាស៊ាន។ នៅកិច្ចប្រជុំនេះ អង្គសន្និសីទបានសម្រេចរៀបចំឯកសារសំខាន់ៗ ដូចជា៖ សេក្តីថ្លែងការណ៍រួម Kuala Lumpur ស្តីពីទស្សនៈវិស័យសហគមន៍ អាស៊ានឆ្នាំ ២០១៥ និងផែនការមេចំនួន ៣ របស់សហគមន៍អាស៊ាន (រួមមាន សហគមន៍ នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ចនិងសហគមន៍វប្បធម៌និង សង្គម)។ តាមគំរោង ប្រធាន HLTF លោក Hsu King Bee បានជូនពង្រាង ឯកសារចម្រុះ ចុងក្រោយឡើងក្រុមការងារចំណុះក្រុមប្រឹក្សារសម្រុះសម្រួល អាស៊ាន (ACCWG) នាថ្ងៃទី ១៥ តុលា ខាងមុខ៕
Related





