អាត្រាអ្នកទៅបោះឆ្នោតនៅថៃទាប
04/02/2014 09:06
(VOVworld)-ការបោះឆ្នោតនាថ្ងៃទី២កុម្ភៈនៅថៃមាន អាត្រាអ្នកទៅបោះឆ្នោតទាបខណៈពេលដែលមនុស្ស រាប់លាននាក់មិនអាចចូលរួមកាបោះឆ្នោតដោយ សារជួបប្រទះនឹងការរារាំងរបស់បាតុកប្រឆំាងរដ្ឋាភិបាល។

មនុស្សរាប់លាននាក់មិនអាចចូលរួមការបោះឆ្នោតដោយសារការរារាំងរបស់បាតុករ (រូបថតៈ qdnd.vn) (VOVworld)-ការបោះឆ្នោតនាថ្ងៃទី២កុម្ភៈនៅថៃមានអាត្រាអ្នកទៅបោះឆ្នោតទាប ខណៈពេលដែលមនុស្សរាប់លាននាក់មិនអាចចូលរួមកាបោះឆ្នោតដោយ សារជួប ប្រទះនឹងការរារាំងរបស់បាតុកប្រឆំាងរដ្ឋាភិបាល។ តាមប្រភពស្ថិតិមិនផ្លូវការនៅថៃឲ្យដឹងថា៖ មានមណ្ឌលបោះឆ្នោតជាង ១ម៉ឺន កន្លែងនៅខេត្ត ក្រុងចំនួន១៨របស់ថៃមិនអាចបើកទ្វាដោយការរារាំងរបស់ បាតុករ។ មណ្ឌលបោះឆ្នោតទាំងនេះ គឺស្ថិតក្នុងទីក្រុងបាងកក និងតំបន់នានាភាគខាងត្បូង របស់ថៃ។ នេះជាមូលហេតុដែលគណៈកម្មាធិការរៀបចំការ បោះឆ្នោតរបស់ថៃ មិនអាចប្រកាសលទ្ធផលបោះឆ្នោតឡើយ។ ក្នុងពេលនោះ គណៈប្រឆាំងនៅថៃបានប្រកាសថា នឹងស្នើទៅតុលាការ រដ្ឋធម្មនុញ្ញថៃដោយសំណូមពរមិនទទួលស្គាលទ្ធផលបោះឆ្នោត រួមទាំងដាស់ តឿននាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃលោកស្រី Yingluck Shinawatraលុប ចោល ច្បាប់បំរ៉ាមគោចរដែលបានអនុវត្តន៍មុននេះ៕
Related




