VOV WorldVOV World
អេហ្ស៊ីបកែទម្រង់ក្រុមប្រឹក្សាកំពូលបណ្ដាកំលាំងប្រដាប់អាវុធ
28/02/2014 07:27
(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ ប្រធានាធិបតីបណ្តោះ អាសន្នអេហ្ស៊ីប លោក Adly Mansour ទើបនឹងចេញក្រិត្យ អំពីកំណែទម្រង់ក្រុមប្រឹក្សាកំពូលបណ្ដាកំលាំងប្រដាប់អាវុធ (SCAF) សំដៅប្រគល់ឲ្យកងទ័ពមានសិទ្ធិឯករាជ្យជាងជាមួយ រដ្ឋអំណាចស៊ីវិល។
អេហ្ស៊ីបកែទម្រង់ក្រុមប្រឹក្សាកំពូលបណ្ដាកំលាំងប្រដាប់អាវុធ
ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប លោក Adly Mansour ​(Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប លោក Adly Mansour ទើបនឹងចេញក្រិត្យអំពីកំណែទម្រង់ក្រុមប្រឹក្សាកំពូលបណ្ដា កំលាំងប្រដាប់អាវុធ (SCAF) សំដៅប្រគល់ឲ្យកងទ័ពមានសិទ្ធិឯករាជ្យជាង ជាមួយរដ្ឋអំណាចស៊ីវិល។ តាមក្រិត្យនេះ SCAF នឹងដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងការពារប្រទេសជំនួសប្រធានាធិបតីដូចមុននោះ។ នេះគឺជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់អេហ្ស៊ីបតាមរដ្ឋធម្មនុញ្ញប្រធានាធិបតីនិងជាមេបញ្ជា ការបណ្ដាកំលាំងអាវុធមិនជាប់ឋានៈជាប្រមុខនៃក្រុមប្រឹក្សានេះទេ។ នាថ្ងៃដ៏ ដែល ប្រធានាធិបតី Adly Mansour ក៏បានចេញផ្សាយក្រិត្យអំពីការបង្កើតក្រុម ប្រឹក្សាការពារជាតិមជ្ឈឹមទទួលបន្ទុករាល់បញ្ហាទាក់ទិកដល់ថវិការការពារជាតិ និងបណ្ដាកិច្ចព្រម ព្រៀងសន្តិសុខ៕

More