VOV WorldVOV World
អេហ្ស៊ីបកំពុងរួចផុតពីវិបត្តិនយោបាយ
26/08/2013 08:01
(VOVworld) – នាថ្ងៃទី ២៥ សីហា កំលាំងឥស្លាមធំទី២ នៅអេហ្ស៊ីប - គណៈបក្ស Salafist Nour បានប្រកាសនឹងចូលរួមគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។
អេហ្ស៊ីបកំពុងរួចផុតពីវិបត្តិនយោបាយ
ការធ្វើបាតុកម្មមួយនៅអេហ្ស៊ីប (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៥ សីហា កំលាំងឥស្លាមធំទី២ នៅអេហ្ស៊ីប - គណៈបក្ស Salafist  Nour បានប្រកាសនឹងចូលរួមគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។ សេចក្តី សម្រេចនេះគឺជាកាយវិការមួយដែលជួយដោះស្រាយវិបត្តិនយោបាយ នៅអេហ្ស៊ីប ហើយបន្តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១២ ដែលត្រូវបាន​ផ្អាកក្នុងការរៀបចំ ការបោះឆ្នោតរដ្ឋសភានិងប្រធានាធិបតី។ ក្នុងសេចក្តីថ្លែងការណ៍មួយគណៈបក្សនេះ បានឲ្យដឹងថា៖ គោលដៅចូលរួមគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺសំដៅ ការពារអត្តសញ្ញាណឥស្លាម។ មុននោះ គណៈបក្ស  Salafist Nour បានគំរាមកំហែង ចាកចេញពីដំណើរពោលខាងលើជាច្រើនលើក ដោយសារ មាត្រាមួយចំនួននៃច្បាប់ ឥស្លាម Sharia ត្រូវបានស្នើឲ្យលុបចោល។ នាថ្ងៃដ៏ដែល អ្នកពិគ្រោះយោបល់របស់ ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប លោក Ahmed el-Meslemani បានអះអាងថា៖ ប្រទេសអាហ្វ្រិកខាងជើងនេះបានជំនះពុះពារលើ “ឧបាយកល” ផ្តួលរំលំរដ្ឋ ហើយ កំពុងអនុវត្តយុទ្ធនាការប្រឆាំងជំទាស់មុខសញ្ញាជ្រុលនិយមក្នុងអង្គការភាតរៈឥស្លាម និងបណ្ដាកំលាំង ឥស្លាមសម្ព័ន្ធមិត្ត។ក្នុងពេលនោះ​ នាថ្ងៃទី ២៥ សីហា តុលាលារ មួយនៅទីក្រុងគែរបានផ្អាកដំណើរ ការអង្គជំនុំជំរះចំពោះអតីតប្រធានាធិបតីអេហ្ស៊ីប លោក Hosni Mubarack អំពី បទបង្កអំពើរហឹង្សារនិងសម្លាប់បាតុករ៕