VOV WorldVOV World
អេហ្ស៊ីបកំទិចក្រុមភេវរកម្មចំនួន ៤០
13/05/2014 07:03
(VOVworld) – នាថ្ងៃទី ១២ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អេហ្ស៊ីប លោក Mohamed Ibrahim បានឲ្យដឹងថា៖ គិតពីដើម ខែមេសាកន្លងមក កំលាំងសន្តិសុខនៃប្រទេសនេះ បានកំទិច ក្រុមភេវរកម្មចំនួន ៤៣ និងចាប់ឃុំខ្លួនជនសង្ស័យជាច្រើននាក់។
អេហ្ស៊ីបកំទិចក្រុមភេវរកម្មចំនួន ៤០
អេហ្ស៊ីបកំទិចក្រុមភេវរកម្មចំនួន ៤០ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប លោក Mohamed Ibrahim បានឲ្យដឹងថា៖ គិតពីដើមខែមេសាកន្លងមក កំលាំងសន្តិសុខនៃប្រទេសនេះ បានកំទិចក្រុមភេវរកម្មចំនួន ៤៣ និងចាប់ឃុំខ្លួនជនសង្ស័យជាច្រើននាក់។ ថ្លែងមតិ ក្នុងសន្និសីទកាសែតមួយ លោក Mohamed Ibrahim បានឲ្យដឹងថា៖ ក្នុងរយៈ ពេល ៣ ថ្ងៃកន្លងទៅ ក្រុមភេវរកម្មចំនួន ៣ ត្រូវបានកំទិច។ រដ្ឋម​ន្ត្រី Mohamed Ibrahim បានចោទ ប្រកាន់អង្គការភាតរឥស្លាម (MB) បានផ្តល់ជំនួយសំរាប់បណ្ដាចលនាឥស្លាមជ្រុលនិយម សំដៅបំផុសបណ្ដាការវាយប្រហារនាពេលថ្មីៗនេះ។ តាម លោក Ibrahim បានឲ្យដឹង ថែមទៀតថា៖ ក្នុងប៉ុន្មានថ្ងៃខាងមុខ ប្រធានាធិបតី បណ្តោះអាសន្នអេហ្ស៊ីប លោក Adhly Mansour នឹងដកចេញបទលើកលែងទោសដែលបានអនុវត្តក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ដោយមូលហេតុបន្ទាប់ពីទទួលបានការលើកលែងទោសអ្នកទោសមួយ ចំនួនបានចូលរួមក្នុងបណ្ដាការវាយប្រហារអំពើហឹង្សា៕